CamNews

ព័ត៌មានជាតិ 

ខឹងប្ដីរៀបការ ជាមួយស្រីថ្មី កាប់២៩កាំបិត របួសជាទម្ងន់

ស្វាយរៀង៖ ស្រ្តីម្នាក់ដែល គេសង្ស័យថា មានជំងឺសសៃរ ប្រសាទនោះ បានកាប់ អតីតប្ដីរបស់
ខ្លួនជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសជាទម្ងន់ កាលពីរសៀលថ្ងៃ ច័ន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣
នៅភូមិគោកនាង សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។ ជនរងគ្រោះ ឈ្មោះ អៀង ចាន់ធឿន អាយុ
២៧ឆ្នាំ មានមុខរបបជា កម្មករ មានទីលំនៅភូមិកើត ហេតុខាងលើ។

យោងតាម ក្រុមអ្នកភូមិបាន ប្រាប់ឲ្យដឹងថា បុរសជនរងគ្រោះមាន ប្រពន្ធដើមឈ្មោះ ទេព ផល្លា
អាយុ៤៤ឆ្នាំ ដែលជាស្រ្តីមេម៉ាយ មានកូនពីរនាក់ ដោយអ្នកទាំងពីរ បានយកគ្នាជាប្ដីប្រពន្ធដោយ
សែន ព្រេនបន្តិចបន្តួចប៉ុណ្ណោះ តែក្រោយមកដោយស្រ្តី ជាប្រពន្ធមានជំងឺសសៃប្រសាទ បុរស
ជាប្ដីបានរត់ចោលដោយ ពុំបានផ្ដិតមេដៃលែងលះគ្នា ដល់ឃុំនោះទេ។

ក្រោយរត់ចោលប្រពន្ធ បានពីរឆ្នាំបុរសនោះក៏បានរៀបការជាមួយស្រ្តីម្នាក់ ទៀតនៅស្រុកស្វាយ
ជ្រុំ ដោយស្រ្តីជាប្រពន្ធដើម មិនបានទៅរករឿងអីនោះទេ។ អ្នកភូមិបានបន្តថា នៅថ្ងៃកើតហេតុ
ជនរងគ្រោះបានមកចូលរួម ការបងប្អូនដោយ មកមួយថ្ងៃមុនគឺ ថ្ងៃចូលរោងហើយក៏មានការផឹក
ស៊ី សប្បាយផងដែរ រហូតដល់ស្រវឹងក៏ទៅលេងផ្ទះបងប្អូន ជីដូនមួយ ដែលនៅជិតផ្ទះការ។

ពេលដែលជនរងគ្រោះ ដើរទៅ ប្រពន្ធដើមដែល កំពុងតែជួយចិតបន្លែ នៅផ្ទះការឃើញក៏កាន់
កាំបិតតាមពីក្រោយរួចកាប់កញ្រាំ តែម្ដង រីឯជនរងគ្រោះ មិនអាចតដៃបានព្រោះ ស្រវឹងជោគជាំ
នោះបាន ត្រឹមតែយកដៃរង បណ្ដាលឲ្យដាច់ម្រាមដៃពី ជ្រុះធ្លាក់ទៅដី ហើយបានប្រឹងវារត់ តែ
ត្រូវបានស្រ្តីជាប្រពន្ធ ដើមកាប់ចំក្បាលពីក្រោយ ពីកាំបិតផុងលលាក្បាល កាប់ពីមុខពីរកាំបិត
ទៀត ហើយពេលដែលជនរងគ្រោះ ប្រឹងវារត់ចេញនោះប្រពន្ធ សសៃប្រសាទនោះ បានកាប់
បន្ថែមត្រូវជើងចំនួន១០កាំបិត ចង្កេះ២កាំបិតវា ទៅមុខលែងរួចដេកសន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាម
ទើបក្រុមអ្នកភូមិរត់មកឃាត់ និងចាប់ខ្លួនស្រ្តីបង្កនោះ ប្រគល់ខ្លួនឲ្យនគបាល ក្រុងស្វាយរៀង
ព្រមទាំងហៅរថយន្ត ដឹកជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ បង្អែកខេត្តស្វាយរៀង
តែម្តងទៅ ៕

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ