CamNews

ភាពយន្ត 

រឿង John Carter

នំាមកដោយអ្នកផលិតកុនដែលទទួលបានពានរង្វាន់ខែ្សរភាពយន្តប្រចាំឆ្នាំនៅ អាមេរិច
Andrew Stanton នាំមកនៅរឿង John Carter ជារឿង បែប សកម្មភាព ផ្សងព្រេង វាយ
ប្រហារ នៅក្នុង ពិភពមួយ ដ៏អាថ៌កំបាំង និង កម្រឃើញ នៃ Barsoom (ភព Mars) ។
John Carter គឺផ្អែកទៅលើ រឿងប្រលោម លោករបស់ Edgar Rice Burroughs ជាអ្នក
ដែលមានគំនិតស្រមើស្រមៃខ្ពស់ ក្នុងរឿងផ្សងព្រេង ដែលបានផ្តល់អោយអ្នកផលិត
កុនជាច្រើនមកហើយ, តាំងពី អតីតកាល រហូតមកដល់ឥលូវនេះ។



ក្នុងកុននិយាយអំពី សង្គ្រាមរយះពេលយូរ, អតីតមេទាហាន John Carter (Taylor Kitsch), ជាអ្នកដែល បានបញ្ចូនដោយមិនបានព្រៀងទុកទៅកាន់ភព Mars ជាកន្លែងដែលគាត់បាន
ក្លាយជា អ្នកជាប់ទាក់ទិន ធ្វើអោយស្មុកស្មាញ នៃជំលោះរវាងអ្នកស្រុកនៅក្នុងភពនោះ,
រួមជាមួយ Tars Tarkas(Willem Dafoe) និងជាមួយ ព្រះនាងម្ចាស់ដែលគួរអោយស្រលាញ់ DejahThoris (Lynn Collins)។ នៅក្នុងពិភពមួយដែលរៀបហ្នឹងដួលរលំហើយនោះ, Carter បានរកឃើញឡើងវិញភាពជា មនុស្សរបស់គាត់ នៅពេលដែលគាត់ដឹងថា ការជួយសង្គ្រោះ Barsoom និងមនុស្សទាំងអស់ឋិតក្នុង កណ្តាប់ដៃរបស់គាត់។


ខាងក្រោមនេះជាវីដេអូខ្លីនៃរឿង John Carter

ខ្សែភាពយន្ដនេះនឹងត្រូវបញ្ជាំងចាប់ពីថ្ងៃទី ២២​មិនាខាងមុខនេះ នៅមហោស្រប
ភាពយន្ដ Legend ដែលមានទីតាំងនៅក្នុងផ្សារទំនើបស៊ីធីម៉ល ក្បែរអាងទឹកអូឡាំពិក៕

ដោយ៖ រ័ត្ន

Tags: john carter