CamNews

ព័ត៌មានជាតិ 

យុវតីជាសិស្សសាលាម្នាក់ ម្តាយឪពុកឲ្យមករៀន បែរជាមកបឺតមាត់ ជាមួយសង្សារ

ភ្នំពេញ៖ បច្ចុប្បន្នស្រទាប់យុវវ័យមួយចំនួនធំ ហាក់កំពុងតែពង្វក់ខ្លួនឯង ឲ្យធ្លាក់ក្នុងអន្លង់ដ៏សែន
ជ្រៅ ដោយសារតែស្នេហារាលរោលពេញខ្លួន ហ៊ានធ្វើអ្វីៗ ដែលខុសពីទំនៀមទំលាប់ប្រពៃណីខ្មែរ។ ថ្មីៗនេះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានមនុស្សម្នាក់បានបង្ហោះរូបភាព មួយសន្លឹក ដែលបង្ហាញពីសកម្មភាពស្រើបស្រាល ជាមួយគូសង្សារ ដែលខ្លួនជាស្រីពាក់ ឯកសណ្ឋានជាសិស្ស
សាលា បែរជាមកបឺតមាត់ជាមួយសង្សារ ហើយបណ្តោយឲ្យគេថតរូបតាមអំពើចិត្ត ។

ទង្វើបែបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក មួយចំនួនរិះគន់យ៉ាងខ្លាំង
មកលើ យុវតីរូបនេះ ដែលបឺតមាត់ជាមួយសង្សារ ហើយមានឯកសណ្ឋានជាសិស្សសាលាទៀត ។
មិនតែប៉ុណ្ណោះអ្នកប្រើប្រាស់ សង្គមហ្វេសប៊ុក ទាំងប្រុសទាំងស្រី បាន Comment រិះគន់ខ្លាំងៗយ៉ាង
ចាស់ដៃ ព្រោះទង្វើ ដែលយុវតីនេះកំពុងតែប្រព្រឹត្តិ គឺខុសពីប្រពៃណីខ្មែរ និងថែមទាំងអាប់ឱនដល់
កិត្តិយស ជាសិស្សសាលាទៀតផងដែរ ។

ចំពោះការប្រព្រឹត្តិបែបនេះ សង្គមជាតិ ក៏ដូចជាសង្គមគ្រួសារ ហាក់មិនទទួលស្គាល់ឡើយ ហើយ
ថែមទាំងអាប់ឱនដល់កិត្តិយសគ្រួសារ ឪពុកម្តាយបងប្អូនផងដែរ ។ ដូច្នេះយុវជនដទៃផ្សេងទៀត

គួរណាកុំយកគំរូតាម យុវតីនិងយុវជនខាងលើ ព្រោះទង្វើនេះវាគ្មាន បានផលប្រយោជន៍អ្វីសម្រាប់
ខ្លួនយើង ក្រុមគ្រួសារយើង ក៏ដូចជាសង្គមជាតិយើងឡើយ និងថែមទាំងខាតបង់ ពេលវេលាសិក្សា
របស់យើងទៀតផង ៕

Looking Today

សូមកុំយកតម្រាប់តាម !

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ