ភ្នំពេញ ៖ ស្រ្តីវ័យខ្ទង់ ២០ឆ្នាំម្នាក់ បានបាត់បង់ជីវិតយ៉ាងអាណោចអាធម ដោយសារតែជិះម៉ូតូដួលចូលក្រោមកង់ រថយន្ត ដឹកកុងតឺន័រ ។
ឧប្បត្តិហេតុរថយន្តដឹកកុងតឺន័រ កិនស្រ្តីវ័យក្មេងខាងលើ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនេះ បានកើតឡើងកាលពី វេលាម៉ោងប្រមាណជាង ៦ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ នេះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣៧១ ក្នុងភូមិ ត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
យោងតាមអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្រ្តីវ័យក្មេងខាងលើនេះ ជិះម៉ូតូម៉ាក និច តែម្នាក់ឯង ដោយមានពាក់មួកសុវត្ថិភាពការពារត្រឹមត្រូវ តាមបណ្តោយផ្លូវលេខ ៣៧១ ក្នុងទិសដៅពីលិចមក កើត ។ លុះមកដល់ចំណុចកើតហេតុ ដោយសារស្រ្តីរងគ្រោះ បើកម៉ូតូរៀងលឿនបន្តិច បណ្តាលឲ្យទាក់ដៃចង្កូតជា មួយនឹងម៉ូតូដែលធ្វើដំណើរស្របទិសគ្នា ហើយបណ្តាលឲ្យដួលស្របពេលរថយន្ត ដឹកកុងតឺន័របើកមកដល់ ក៏កិនចំ ក្បាលខ្ទេចតែម្តងទៅ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល