CamNews

ព័ត៌មានជាតិ 

ផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញ នៅតែបន្តបិទ

ភ្នំពេញ៖ ទោះបីជាគណបក្សសង្គ្រោះជាតិ បានបន្តធ្វើមហាបាតុកម្ម នៅទីលានប្រជាធិបតេយ្យ
ក៏ដោយ ប៉ុន្តែ នៅតាមមហាវិថីធំៗមួយចំនួន ក្នុងរាជធានីភ្នំពេញ នៅតែបិទហើយ កងកម្លាំងមាន
សមត្ថកិច្ច នៅតែយាមល្បាត ដដែលដើម្បីការពារសុវត្ថិភាព ខ្លាចមានបញ្ហាអ្វីមួយកើតមានឡើង។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ដែលជាថ្ងៃទី២នៃការធ្វើមហាបាតុកម្ម របស់បក្ស
សង្គ្រោះជាតិ នៅតាមបណ្តោយផ្លូវព្រះនរោត្តម ជិតរោងកុនលុច្ស បានបិទផ្លូវជាបណ្តោះអាសន្ន
ដើម្បីផ្អាកសកម្មភាព នៃការ ធ្វើដំណើរ របស់ប្រជាពលរដ្ឋ ព្រមទាំងមានផ្លូវមួយចំនួន ហើយកន្លែង
លក់រថយន្ត ក៏បានផ្អាកសកម្មភាពលក់ ក្នុងនោះអាជីវកម្មធំៗមួយចំនួន ក៏បានផ្អាកដំណើរការដែរ។

លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌល
ព័ត៌មានដើមអម្ពិលថា ការបិទ ឬបើកផ្លូវ វាអាស្រ័យទៅលើសភាពការណ៍ ហើយការបិទ ឬបើកនេះ
ធ្វើឡើង ទៅតាមបទបញ្ជារបស់ថ្នាក់លើ។

លោកបានបន្តថា “បន្ទាប់ពីបាតុករ បានធ្វើមហាបាតុកម្ម អស់រយៈពេលមួយព្រឹកនេះ មិនទាន់មាន
បញ្ហាអ្វីកើត ឡើង គួរឲ្យកត់សម្គាល់នោះទេ ហើយបើពួកគាត់ ធ្វើនៅទីលានប្រជាធិបតេយ្យ ជារឿង
មួយល្អ”។

សូមបញ្ជាក់ថា ការធ្វើបាតុកម្ម របស់គណបក្សសង្រ្គោះជាតិ កាលពីទី១៥ ខែកញ្ញា បានធ្វើបាតុករម្នាក់
បាន ស្លាប់ និងមានអ្នករងបួសក្នុងនោះកងកម្លាំងសមត្ថកិច្ចម្នាក់ បានរងរបួសធ្ងន់ធ្ងរផងដែរ ដោយសារ
តែ មាន ការប៉ះទង្គិចគ្នា រវាងកងកម្លាំងមានសមត្ថកិច្ច ជាមួយក្រុមបាតុករ ដែលពួកគេរឹងរូស មិនព្រម
ស្តាប់តាមការ ប្រាប់ ការហាមឃាត់របស់សមត្ថកិច្ច ហើយពួកគេក៏បានគប់ដុំថ្ម ទៅលើក្រុមសមត្ថកិច្ច៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ