CamNews

ព័ត៌មានជាតិ 

ជម្លោះ ពាក្យសម្តី នៅកាស៊ីណូ ចេញក្រៅ យកដាវសាម៉ូរ៉ៃ ដេញកាប់គេ ត្រូវ អ.ហ ចាប់ញាត់ទ្រុង

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថ (អ.ហ) ក្រុងប៉ោយប៉ែត ធ្វើការ
ឃាត់ខ្លួន កាលវេលាម៉ោង១និង ៣០ នាទី រំលងអធ្រាត្រ ឈាន ចូលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៣
បន្ទាប់ពីធ្វើសកម្មភាព វាយលើពលរដ្ឋម្នាក់ បណ្តាលឲ្យរងរបួស នៅកាស៊ីណូ ហូវ៉ាហ្គេនធីង ក្នុងភូមិ
ក្បាលស្ពាន១ សង្កាត់ប៉ោយ ប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០១៣ នេះ
ថាជនសង្ស័យមានឈ្មោះ សួរ ទ្រី ភេទប្រុស អាយុ៤២ឆ្នាំ មាន ទីលំនៅនិងមុខរបរ មិនពិតប្រាកដ។
រីឯជនរងគ្រោះមានឈ្មោះ ស៊ីម ដារ៉ា ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ
ជាអ្នកយកព័ត៌មាន អង្គភាពកម្ពុជាថ្ងៃថ្មី។

លោក ហម ម៉ុត បានបន្តថា មុនឃាត់ខ្លួន កាលវេលាម៉ោង ២៣និង០០នាទី នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ
២០១៣ ជនសង្ស័យនិងជនរងគ្រោះ មានទំនាស់ពាក្យសម្តីគ្នា នៅ កាស៊ីណូ ហូវ៉ាហ្គេនទីង ហើយ
ជនសង្ស័យបានទះកំភ្លៀងជនរងគ្រោះ និងវាយតប់គ្នាទៅវិញទៅមក ភ្លាមនោះត្រូវបានក្រុមសន្តិសុខ
អន្តរាគមន៍ឃាត់យកមកក្រៅ ស្រាប់តែជនសង្ស័យឈ្មោះ សួរ ទ្រី បានរត់ទៅយកដាវសាមម៉ូរ៉ៃ ប្រវែង
ជាងមួយម៉ែត្រ មកដេញកាប់ ដើម្បីផ្តាច់ជីវិតជនរងគ្រោះ តែសំណាងល្អ ជនរងគ្រោះគេចខ្លួន ទាន់
ភ្លាមនោះកម្លាំង អ.ហ ក្រុងប៉ោយប៉ែត បានចុះឃាត់ខ្លួនជនសង្ស័យបានតែម្តង។

ក្រោយសួរនាំជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋាន អ.ហ ខេត្ត បន្ទាយមាន
ជ័យ ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ