CamNews

ព័ត៌មានជាតិ 

រាជរដ្ឋាភិបាល សម្រេចបង្កើត ខណ្ឌថ្មីចំនួន៣ទៀត នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ យោងតាមអនុក្រិត របស់រាជរដ្ឋាភិបាល លេខ៥៧៩ អនក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ បានសម្រេចបង្កើត ខណ្ឌថ្មីចំនួន៣ថែមទៀត នៅក្នុង រាជធានីភ្នំពេញ រួមមាន ទី១-ខណ្ឌជ្រោយចង្វារ បំបែកចេញពី ខណ្ឌឬស្សីកែវ មាន សង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក សង្កាត់បាក់ខែង និងសង្កាត់កោះដាច់ ហើយ ទីតាំងសាលាខណ្ឌ ជ្រោយចង្វារ ស្ថិតនៅសាលា សង្កាត់ ព្រែកលៀប ។

ទី២- ខណ្ឌព្រែកព្នៅ បំបែកចេញពី ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រួមមាន ៥សង្កាត់ គឺ សង្កាត់ព្រែកព្នៅ សង្កាត់ពញាពន់ សង្កាត់សំរោង សង្កាត់កោគរការ និងសង្កាត់ពន្សាំង ហើយទីតាំង សាលាខណ្ឌ គឺនៅក្នុងសង្កាត់គោករការ និងទី៣- ខណ្ឌច្បារអំពៅ បំបែកចេញពី ខណ្ឌមានជ័យ មាន ៨សង្កាត់ គឺសង្កាត់ច្បារអំពៅ១ សង្កាត់ច្បាអំពៅ២ សង្កាត់ព្រែកប្រា សង្កាត់និរោធ សង្កាត់ព្រែកឯង សង្កាត់ព្រែកថ្មី សង្កាត់ក្បាលកោះ និងសង្កាត់វាលស្បូវ ហើយទីតាំងសាលា ខណ្ឌច្បារអំពៅ គឺនៅ សាលា ខណ្ឌមានជ័យចាស់ រីឯសាលាខណ្ឌមានជ័យថ្មី មានទីតាំងនៅសាលាចាក់អង្រែលើ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ