CamNews

ព័ត៌មានជាតិ 

សម្ដេចតេជោ អនុញ្ញាតឱ្យ​ លោកសុរិយា ប្រាសាទស៊ូប៊ែរឌី ចូលជួបសម្ដែង ការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ នេះ បានអនុ ញ្ញាតឱ្យលោកសុរិយា ប្រាសាទ ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិ ទទួលផ្នែកសិទ្ធិមនុស្សនៅ កម្ពុជា ចូលជួបសម្ដែងការគួរសមនិងពិភាក្សា ការងារ នៅវិមានសន្ដិ ភាព ក្នុងដំណើរទស្សន កិច្ចជាផ្លូវការរបស់លោកនៅកម្ពុជា រយៈពេល មួយសបា្ដហ៍  ។

ចាប់តាំងពីវេលាម៉ោង៩ព្រឹក រហូតដល់ ម៉ោង១០និង៤០នាទី ព្រឹកថ្ងៃដដែលនេះ ការ ពិភាក្សា ការងារ រវាងសម្ដេចតេជោ ហ៊ុន សែន និងលោកស៊ូប៊ែរឌី មិនទាន់បញ្ចប់នៅឡើយ ។

អ្នកវិភាគនយោបាយមួយរូប បានមើលឃើញថា ការជួបគ្នារវាង សម្តេចតេជោ ហ៊ុន សែន និងលោក ស៊ូយ៉ា នៅពេលនេះ ជាសញ្ញាវិជ្ជមានមួយ សម្រាប់វិស័យ នយោបាយ និងបញ្ហា សិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយសារតែកាលពីពេលកន្លងទៅ សម្តេចតេជោ បាន ប្រកាសមិនទទួលជួប ជាមួយមន្រ្តីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិរូបនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ