CamNews

តន្រ្តី តារា 

Jin-Young Park នឹងត្រលប់ចូលក្នុងវិស័យ សិល្បះវិញ


JYP នឹងដាក់បង្ហាញអាល់ប៊ុមនៃការត្រលប់ខ្លួនចូលក្នុងសិល្បះរបស់ខ្លួនវិញក្នុងពេលឆាប់ៗ
នេះក្រោយពេលដែលបានចាកចេញពីសិល្បះអស់រយៈពេលជាង ២ ឆ្នាំ។

កាលពីខៃ ធ្នូ ឆ្នាំ ២០០៩ Jin-Young Park បានដាក់បង្ហាញអាល់ប៊ុម Sad Freedom របស់
ខ្លួនក្រោយមក JYP Entertainment មានការរីកចម្រើនជាខ្លាំងដែលបណ្ដាលអោយ Park
មានការរវល់ ណាមួយត្រូវចូលរូមថតកម្មវិធី Dream High របស់ KBS ផង។ បើ់តាមអ្នកនាំ
ពាក្យរបស់ JYP Entertainment បានប្រាប់ថាអាល់ប៊ុមថ្មីរបស់ផលិតកម្មនឹងត្រុវជាអាល់ប៊ុម
ថ្មីនៃការវិលត្រលប់របស់ JYP។ មិនត្រឹមតែប៉ុណ្ណោះក៏មានព័ត៌មានដែលល្បីថា JYP នឹងត្រូវ
បានជ្រើសជាតារាភាពយន្តក្នុងរឿងភាគរបស់ KBS ថ្មីដែលមានចំណងជើងថា 5 Million
Dollar Man ដែលគេនឹងជ្រើសអោយ JYP ជាតួឯក។

ហើយកាលពីថ្ងៃទី ២៦ មកនេះ JYP ក៏បានសម្ភោទភោជនីយដ្ឋានរបស់ខ្លួនផងដែរដែល
បានដាក់ទីតាំងនៅទីក្រុង New York។ តាមសង្កេតមើលទៅប៉ុន្មានខែមកនេះ JYP ពិតជា
មានសកម្មភាពចេញមុខច្រើន។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ allkpop

Tags: