ព័ត៌មានកំសាន្ត ៖ អតីតបវរកញ្ញាឯកហុងកុងគឺ Sisley Choi និង Moon Lau ពេលនេះបានធ្វើការបង្ហាញខ្លួននៅក្នុងកម្មវិធី Miss Hong Kong Pageant 2016 ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា អ្នកទាំង ២ បានស្លៀកសម្លៀកបំពាក់យ៉ាងសុិចសុី ដើម្បីចូលរួមនៅក្នុងកម្មវិធីនោះ ។
នៅពេលដែលក្រុមអ្នកកាសែតសួរនាងអំពីការស្លៀកពាក់របស់ពួកគេនោះ Sisley បានឆ្លើយថា ថ្ងៃនេះគឺជាថ្ងៃចូលរួមព្រឹត្តិការណ៍ដ៍អស្ចារ្យនៃ Miss Hong Kong Pageant 2016 ហើយខ្ញុំត្រូវតែស្រស់ស្អាត ។
ក្រុមអ្នកកាសែតនៅពេលតែបន្តសាកសួរអំពីការស្លៀកពាក់សុិចសុី ស្រាប់តែ Moon បានឆ្លើយតបថា វាគឹជាឪកាសសំខាន់ ដូច្នេះហើយមនុស្សស្រី ត្រូវតែមានភាពជឿជាក់ថា មើលទៅរូបនាងគឺស្រស់ស្អាតនិង សាកសមដូចដែលអ្នកនៅជុំវិញខ្លួននាង ។ ហើយខ្ញុំសង្ឃឹមថា នឹងមានមនុស្សជាច្រើនចូលរួមចំណែកក្នុងការប្រកួតប្រជែង នៅក្នុងស្លៀកពាក់ ដែលមានរូបរាងស្រស់ស្អាតបែបនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop