CamNews

ព័ត៌មានជាតិ 

យកដុំថ្ម វាយក្បាល រួចរត់ចូលរថយន្ដ ដឹកស៊ីម៉ងត៍ កិនស្លាប់

បន្ទាយមានជ័យ ៖ បុរសម្នាក់ សង្ស័យមានវិបត្តិ ធ្ងន់ធ្ងរ មិនអាចដោះស្រាយបាន បានយកដុំថ្មី
វាយក្បាល បែកហូរឈាមរហាម ហើយរត់ចូលក្នុងរថយន្តដឹកស៊ីម៉ង់តិ៍បញ្ចប់ជីវិត នៅម៉ោងប្រ
មាណ ៤ និង២០នាទីល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០១៣ នេះ នៅតាមបណ្តោយផ្លុវជាតិលេខ៥
មុខធនាគារ អេស៊ីលីដា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសធ្វើអត្តឃាតរត់ចូលរថយន្តនេះ មានឈ្មោះ លី ចាន់វាសនា អាយុ
ជាង ៣០ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមសាក្សី ដែលឃើញហេតុការណ៍ខាងលើនេះ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល
ថា នៅមុនពេលកើតហេតុ គេបានឃើញបុរសរូបនេះ បានដើរតាមផ្លូវ ហាក់មានវិបត្តិក្នុងចិត្តមិនអាច
ដោះស្រាយបាន ហើយយកដុំថ្មវាយក្បាលខ្លួនឯងបែកជាច្រើនកន្លែងហួរស្រោចខ្លួន ហើយរត់តាម
បណ្តោយផ្លូវ ជាតិលេខ៥។ លុះដល់មុខធនាគារអេស៊ីលីដា ស្រាប់តែបុរសរូបនេះ បានរត់ចូលរថ
យន្តយីឌុបដឹកស៊ីម៉ង់តិ៍ ហើយត្រូវរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗតែម្តង។

ក្រោយហេតុការណ៍ សមត្ថកិច្ចមិនទាន់មានការសន្និដ្ឋានយ៉ាងណានៅឡើយទេ ជុំវិញការធ្វើអត្តឃាត
របស់បុរសរូបនេះ។ ប៉ុន្តែសមត្ថកិច្ច បានយកសពបុរសមានវិបត្តិរូបនេះ ទៅតម្កល់ទុកវត្តថ្មី រង់ចាំក្រុម
គ្រួសារមកទទួលទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តដឹកស៊ីម៉ង់តិ៍ ក៏ត្រូវបានសមត្ថកិច្ចឃាត់ទុក
ផងដែរ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ