CamNews

ព័ត៌មានជាតិ 

បុរសម្នាក់ កាប់សម្លាប់ ប្រពន្ធដាច់ក្បាល និងកូនស្រី, ប្រជាពលរដ្ឋខឹងខ្លាំង គប់ដុំថ្មស្លាប់ (មានវីដេអូ)

កំពង់ចាម ៖ អំពើឃាតកម្មមួយដ៏សាហាវ ក្រោយពីបុរសម្នាក់ បានទាញកាំបិតកាប់ទៅលើប្រពន្ធ
និងកូនស្រីរបស់ខ្លួន បណ្ដាលឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅផ្ទះ កាលពីវេលាម៉ោង ១១និង១៥
នាទី ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅក្នុងឃុំថ្មពូន ស្រុកព្រៃឈរ ខេត្ដកំពង់ចាម ប៉ុន្ដែជន
បង្កជាប្ដី និងឪពុក ត្រូវបានប្រជាពលរដ្ឋនៅក្នុងភូមិ ផ្ទុះកំហឹង ហើយនាំគ្នាឡោមព័ទ្ធ គប់ដុំថ្មទៅ
លើ ជនបង្ករូបនេះ  បណ្ដាលឱ្យស្លាប់ផងដែរ។

ស្នងការនគរបាល ខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍ ឆាយ គឹមស៊ុន បានប្រាប់មជ្ឈមណ្ឌល ព័ត៌
មាន ដើម អម្ពិលតាមទូរស័ព្ទថា ករណីឃាតកម្មប្ដីសម្លាប់ប្រពន្ធ និងកូនស្រីខាងលើនេះ មិនទាន់
ដឹងពីមូលហេតុ ពិតប្រាកដនៅឡើយទេ ដោយសារតែនៅកន្លែងកើតហេតុ ភ្លៀងខ្លាំងពេក និង
ប្រជាពលរដ្ឋនៅក្នុងភូមិ កំពុងចោមរោមមើល ពីករណីឃាតកម្មមួយនេះ ។

លោកស្នងការបានបន្ដថា នៅពេលដឹងថា បុរសជាប្ដី កាប់សម្លាប់ប្រពន្ធ និងកូនស្រីរបស់ខ្លួននោះ
ប្រជាពលរដ្ឋផ្ទុះកំហឹង បាននាំគ្នាឡោមព័ទ្ធ គប់ដុំថ្មទៅលើផ្ទះ និងត្រូវជនបង្ក បណ្ដាលឱ្យស្លាប់
ភ្លាមៗតែម្ដងដែរ។ យ៉ាងណាក៏ដោយ ក្រោយកើតហេតុ លោកបាន បញ្ជាឱ្យកម្លាំងនគរបាល ស្រុក
ព្រៃឈរ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះទៅជួយអន្ដរាគមន៍ភ្លាមៗ នៅ កន្លែងកើតហេតុ ដើម្បី
ស្រាវជ្រាវ និងរកមូលហេតុពិត នៃអំពើឃាតកម្មនេះ ។

ជុំវិញអំពើឃាតកម្មខាងលើនេះ នាយនគរបាលប៉ុស្ដិ៍ ភ្នំពូន លោក គាត វិធូ បាននិយាយថា ជន រង
គ្រោះ ជាប្រពន្ធ ឈ្មោះ សេង ធូ អាយុ ៤៨ឆ្នាំ និងកូនស្រី ឈ្មោះ នួន ចិន្ដា អាយុ២០ ឆ្នាំ ដោយ ឡែក
ជនបង្ក ដែលត្រូវប្រជាពលរដ្ឋ កាត់ទោសរហូតដល់ស្លាប់ នោះ ឈ្មោះ ឡាំង ពិសេស អាយុ ៤៨ឆ្នាំ។
លោក គាត វិធូ បានបន្ដថា មុនពេលកើតហេតុ លោកនិងប្រជាពលរដ្ឋ ដែលមានផ្ទះជិត ផ្ទះជនរង
គ្រោះ គឺនៅ ភូមិត្រពាំងបឹង បានឮសំឡេងស្ដ្រីជាប្រពន្ធ ស្រែកឱ្យជួយ ពេលនោះ ប្រជាពលរដ្ឋ បាន
នាំគ្នាទៅជួយ ប៉ុន្ដែ ពេលទៅដល់ផ្ទះកើតហេតុ នៅពេលប្រជាពលរដ្ឋហាម ឱ្យ ឈប់ ជនបង្ករឹតតែ
កាប់ថែម ដោយប្រើខ្វែវ ចំនួន២ ។

បើតាមលោកមេប៉ុស្ដិ៍ មូលហេតុអាចបណ្ដាល មកពីកម្រោលចូល ពីព្រោះនៅផ្ទះកើតហេតុ ជនបង្ក
ជាមនុស្សម្នាក់ ដែលមានគ្រូកាន់ផងដែរ។ ដោយសារតែឃើញស្ថានភាព កាប់ប្រពន្ធ និងកូនស្រី
យ៉ាងសាហាវបែបនេះ ប្រជាពលរដ្ឋទ្រាំមិនបាន ក៏នាំគ្នាគប់ដុំថ្មទៅលើជនបង្ក បណ្ដាលឱ្យស្លាប់
ភ្លាមៗតែម្ដង ។ ក្រោយកើតហេតុ សពជនរងគ្រោះទាំងពីរនាក់ និងសពជនបង្ក ត្រូវបានសមត្ថកិច្ច
រៀបចាត់ចែង ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រព្រៃណី៕

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ