CamNews

ព័ត៌មានជាតិ 

អគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ នៅសង្កាត់​ ជ្រោយចង្វារ

ភ្នំពេញ  ៖ អគ្គិភ័យបានឆាប ឆេះផ្ទះ ប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅភូមិ២ សង្កាត់ ជ្រោយ
ចង្វារ ខណ្ឌឫស្សីកែវ កាលពីវេលា ម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៣ ។

នៅក្នុងហេតុការណ៍នោះ សមត្ថកិច្ចពន្លត់ អគ្គិភ័យ បានបញ្ជូន រថយន្តពន្លត់អគ្គិភ័យ ទៅជួយ
សង្គ្រោះជា បន្ដបន្ទាប់ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះភ្លើងឆេះនេះ មានយក់ ថាវី អាយុជាង៥០ឆ្នាំ ជាអាជីវករលក់
ដូរ នៅផ្សារទួលសង្កែ ហើយពេលនេះ ម្វាស់ផ្ទះមិនបាននៅផ្ទះ គឺទុកបង ស្រីម្នាក់នៅចាំហើយ
ស្រ្តីនោះមានជំងឺ តែពេលនេះ ត្រូវបានសមត្ថកិច្ច យកចេញពីក្នុង ផ្ទះកើតហេតុហើយ ។

សមត្ថកិច្ចមិនទាន់ ដឹងពីមូលហេតុ នៃការឆាបឆេះនោះទេ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news nation news jroy changva fire ព័ត៌មានជាតិ