កញ្ញា Yaya Urassaya បានប្រឡូក ក្នុងវិស័យសិល្បៈជាតារាសម្ដែងដំបូង ក្នុងឆ្នាំ ២០០៨ ក្នុងខ្សែភាពយន្ដរឿង “Baan Gan Mayom” ប៉ុន្ដែខ្សែភាពយន្ដភាគនេះ មិនទាន់ចាក់បញ្ចាំងនៅឡើយទេ ។
តារាស្រីរូបនេះ ទទួលបានប្រជាប្រិយភាពខ្លាំង នៅឆ្នាំ ២០១០ ក្រោយពីនាងសម្ដែងជាគូស្នេហ៍នឹងលោក Nadech Kugimiya នៅក្នុងខ្សែភាពយន្ដភាគរឿង “Duang Jai Akkanee” ។ នៅក្នុងឆ្នាំនោះ នាងបានឈ្នះពានកិត្ដិយស”តារាស្រីឆ្នើម” ឬ ‘Best Rising Actress’ ពីកម្មវិធីប្រគល់ពាន់រង្វាន់ ៣ ផ្សេងគ្នា ។
ប្រជាប្រិយភាពរបស់នាងបន្ដ រីកចម្រើន នៅក្នុងឆ្នាំ ២០១១ ហើយនាង បានឈ្នះពានកិត្ដិយសចំនួន ១១ គ្រឿង ជាមួយនឹងការសម្ដែងរបស់នាង នៅក្នុងរឿង “Duang Jai Akkanee” និងរឿង “Game Rai Game Ruk” ។
មួយរយៈក្រោយនេះ នាងក៏ឈ្នះពានកិត្ដិយសផងដែរ ពីកម្មវិធីប្រគល់ពានកិត្ដិយសផ្សេងៗ គ្នា ។ កញ្ញា Yaya Urassaya បានឈ្នះពានកិត្ដិយសជាង ៨០ គ្រឿង ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២០ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate
ធំឡើងកាលណា សម្ពាធស្ពាយតាមក៏មិនតូចដែរ។ ខ្សែជីវិតតែងតែមិនទៀង ជួនជោគជ័យ ជួនបរាជ័យ តែកម្លោះសង្ហាទីក្រុងម្នាក់នេះ គ្មានឡើយ......
លោក Mik Thongraya កញ្ញា Preaw Tussaneeya និងកញ្ញា Pupe Kessarin ចាប់ផ្ដើមថតខ្សែភាពយន្ដភាគថ្មីរឿង.....
ខាងក្រោមនេះ គឺជាតារាស្រីថៃដ៏ស្រស់ស្អាត ដែលឈានដល់អាយុ ៤០ ឆ្នាំ នៅឆ្នាំនេះ....
ដើម្បីស្វាមគន៍នៃការបើកដំណើរការឡើងវិញ រោងភាពយន្តមានរឿង ៤ ត្រៀមសម្រាប់ចាក់បញ្ចាំង។ ភាពយន្តទី ១ គឺរឿង Animation មាន.....
ខាងក្រោមនេះ គឺជាកំពូលតារាស្រីថៃទាំង ៣ រូប ជាមួយអ្នកគ្រប់គ្រងជាទីស្រឡាញ់របស់ពួកគេ ........