CamNews

ព័ត៌មានជាតិ 

លួច Iphone 6 ប៉ះ​ចំ​ម្ចាស់​គេ​ភ្ជាប់​ប្រព័ន្ធ GPS លទ្ធផលជាប់ខ្នោះសមត្ថកិច្ច

បន្ទាយមានជ័យ ៖  កម្លាំងអ ហខេត្ត បានប្រមាញ់បានជនសង្ស័យម្នាក់ ដែលលួចទូរស័ព្ទ របស់ជនរងគ្រោះ មាន ដាក់ប្រព័ន្ធGPS ចាប់ខ្នោះសមត្ថកិច្ច ហើយត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥  ។

លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអ ហខេត្ត បានឱ្យដឹងនៅព្រលប់ថ្ងៃទី២៨ ខែមិថុនា នេះថា ក្រោយពីទទួលពាក្យ បណ្តឹងពីជនរងគ្រោះ ពីករណីបាត់ទូរស័ព្ទមួយគ្រឿង ហើយមានភ្ជាប់ និងប្រពន្ធ័ទំនើប GPS ហើយ កម្លាំងសមត្ថកិច្ចយើង  បានស្រាវជ្រាវរកឈាន មកដល់ការឃាត់ខ្លួន ជនសង្ស័យតែម្តង ។

លោកបន្តថា ដោយយោង តាមពាក្យបណ្ដឹងចុះថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០១៥កន្លងមកនេះ របស់ឈ្មោះ ម៉ារ៉ូ ភេទ ប្រុស អាយុ ២៥ ឆ្នាំ រស់នៅ រាជធានីភ្នំពេញ បានប្ដឹងទៅលើឈ្មោះ កិល កុយ ភេទ ប្រុស អាយុ ៣៦ឆ្នាំ ដែលមានទីលំនៅ ភូមិ ត្រពាំងប្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោកបន្តថា ករណីនេះកើតឡើងនៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០១៥ ក្នុងពេលដែលឈ្មោះ ម៉ក់ ចិន្ដា ភេទ ស្រី អាយុ ២៦ឆ្នាំ បានចាកចេញពីខេត្តសៀមរាប មកលេងម្ដាយបង្កើតនៅភូមិ៤ សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ កាលនៅវេលាម៉ោង៣រសៀល ថ្ងៃដដែលនេះ ម៉ក់ ចិន្ដា បានយកទូរស័ព្ទដៃ ម៉ាក iPhone 6 ដាក់លើទូទឹកកកសាកថ្ម ហើយចូលទៅសំរាកក្នុងបន្ទប់ ពេលភ្ញាក់ពីដំណេកស្រាប់តែបាត់ទូរស័ព្ទដៃនោះ។

ហេតុការណ៍នេះឈ្មោះ ម៉ក់ ចិន្ដា បានទូរស័ព្ទប្រាប់ប្ដី ឈ្មោះ ម៉ារ៉ូ នៅភ្នំពេញអោយស្រាវជ្រាវតាមរយៈប្រព័ន្ធ G.P.S បានរក ឃើញទីតាំងរបស់ជនសង្ស័យកំពុងស្នាក់នៅ ស្ថិតក្នុងភូមិ2 សង្កាត់ កំពុងស្វាយ ក្រុង សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។

 លោកបានបន្ថែម ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ បានចុះប្រតិបត្តការណ៍ឃាត់ខ្លួនឈ្មោះ កិល កុយ ភេទ ប្រុស អាយុ ៣៦ឆ្នាំ ព្រមទាំងទូរស័ព្ទដៃ i phone 6 ជាភស្ដុតាងជាប់នឹងខ្លួន។

  ក្រោយពីកម្លាំង អ.ហ ឃាត់ខ្លួនជនសង្ស័យបានសារភាពថា  រូបគេបានលូចយកទូរស័ព្ទដៃម៉ក iphone 6 ដែលម្ចាស់គេ ដាក់សាកថ្មលើទូទឹកកកពិតប្រាកដមែន។

  បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតមនិតិវិធី។  ចំណែក ទូរស័ព្ទ សមត្ថកិច្ចបានប្រគល់ ទៅអោយម្ចាស់ដើមវិញ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia banteay Meanchey