CamNews

ព័ត៌មានជាតិ 

ប្រកាសតែងតាំង អភិបាល និងអភិបាលរង រាជធានីភ្នំពេញ

ភ្នំពេញ: នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៣ សាលារាជធានីភ្នំពេញ ធ្វើពិធីប្រកាសតែងតាំង
អភិបាលរាជា ធានីភ្នំពេញថ្មី គឺលោក ប៉ា សុជាតិវង្ស ជំនួសលោក កែប ជុតិមា ដែលត្រូវទៅកាន់
តំណាងរាស្ត្រមណ្ឌលភ្នំពេញ នៃគណបក្សប្រជាជនកម្ពុជា។

ពិធីប្រកាសនេះ ធ្វើឡើងក្រោមអធិបតីភាព ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក
ស ខេង ក្រៅតែពី ប្រកាសតំណែងអភិបាលរាជធានីភ្នំពេញ ក៏មានការប្រកាសតំណែងអភិបាល
រងរាជធានីពីរនាក់ផ្សេងទៀតផងដែរ ។

សូមបញ្ជាក់ថា លោក ប៉ា សុជាតិ ជាអភិបាលរាជធានីភ្នំពេញទី១០ហើយ បន្ទាប់ពីលោក កែប  ជុ
តិមា បានគ្រង តំណែងមួយនេះ អស់រយៈ១០ឆ្នាំមកនោះ។ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក៏បាន
សម្តែងការរំពឹងទុកផងដែរ អភិបាលរាជធានីថ្មី នឹងពន្លឿនការដោះស្រាយនូវបញ្ហា ដែលសេស
សល់ជាច្រើនក្នុងរាជធានីភ្នំពេញ ដូចជាបញ្ហា ដីធ្លីអ្នកបឹងកក់ អ្នកបុរីកីឡា បញ្ហាកកស្ទះចរាចរណ៍កណ្តាលរាជធានីភ្នំពេញព្រោះចំណតរថយន្តក្រុង ក៏ដូចជាអភិ វឌ្ឍន៍ប្រព័ន្ធ
ហេដ្ឋារចនាសម្ព័ន្ធ សោភណភាពទីក្រុង សណ្តាប់ធ្នាប់ ឲ្យបានកាន់តែប្រសើរថែមទៀត៕

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ