CamNews

ព័ត៌មានជាតិ 

បិទហាង ខារ៉ាអូខេ ៩ទីតាំងតាមផ្លូវ ២០០៤ ក្រោយដេញ វាយគ្នារឿងដណ្ដើម ម៉ូយ

ភ្នំពេញ ៖ ទីតាំងហាងខារ៉ាអូខេ ចំនួន៩ កន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងភូមិត្រញំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ច ខណ្ឌ ចុះបិទជាបណ្ដោះអាសន្នក្រោយពីមាន ភាពអនាធិបតេយ្យដេញវាយគប់គ្នាដោយសារតែរឿងដណ្ដើមម៉ូយ កាលពីយប់រំលង អាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៤បណ្ដាលឱ្យមានរបួសទាំងសងខាង ។

ប្រតិបត្ដិការចុះបិទហាងខារ៉ាអូខេទាំង៩ ទីតាំងខាងលើនេះ បានធ្វើឡើងក្រោមការ ដឹកនាំបញ្ជាផ្ទាល់ពីសំណាក់អភិបាលរងខណ្ឌ លោកសេង គន្ធ និងមានការចូលរួមពីកម្លាំង សមត្ថកិច្ចចម្រុះ រួមមាននគរបាល និងអាវុធ ហត្ថ ព្រមទាំងអាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋានជាច្រើននាក់ផ្សេងទៀត ។

មន្ដ្រីសាលាខណ្ឌពោធិ៍សែនជ័យ ដែលចូល រួមនៅក្នុងប្រតិបត្ដិការនេះ បានឱ្យដឹងថា មូលហេតុដែលនាំឱ្យមានការចុះបិទជាបណ្ដោះ អាសន្ន ទីតាំង ខារ៉ាអូខេតាមបណ្ដោយផ្លូវ លេខ២០០៤ខាងលើនេះ ដោយសារតែកាល ពីវេលាម៉ោង២និង១៥នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤ មានករណីដេញវាយគ្នាយ៉ាងអនាធិបតេយ្យ ប្រដាប់ដោយដុំថ្ម ដំបង និងកាំបិត រត់ ប្រសេចប្រសាចបង្កឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ដែលក្រុមទាំងនេះ គឺជាអ្នកមើល ការខុសត្រូវនិងបម្រើការងារនៅតាមហាង ខារ៉ាអូខេទាំងនោះ ហើយពួកគេបានទាស់ ទែងគ្នារឿងដណ្ដើមម៉ូយ ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលខណ្ឌពោធិ៍ សែនជ័យ ក៏បានឱ្យដឹងផងដែរថា ទំនាស់ដេញ វាយគប់ និងកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ ខាងលើ នេះ ផ្ដើមចេញដោយដោយបុគ្គលិក បម្រើការងារនៅក្នុងហាងខារ៉ាអូខេសែន អាល័យ និងហាងខារ៉ាអូខេអាណាចក្ររីក រាយ ព្រោះតែរឿងដណ្ដើមម៉ូយ ដែលម្ខាងៗ មានគ្នាប្រមាណ១០ទៅ១៥នាក់ ប្រដាប់ ដោយកាំបិត ដំបង និងដំថ្ម ហើយបណ្ដាល ឱ្យរងរបួសទាំងសងខាងទៀតផង ។

មន្ដ្រីនគរបាលបានបញ្ជាក់ទៀតថា ពួក គេទាំងពីរក្រុម បានឈ្លោះទាស់ទែងគ្នាតាំង ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤ លុះដល់ ម៉ោងកើតហេតុខាងលើ ក៏កាន់តែឌឺគ្នាខ្លាំង ឡើង រហូតដេញវាយនិងកាប់ចាក់យ៉ាង អនាធិបតេយ្យ ។

យ៉ាងណាក៏ដោយ ក្រោយទទួលបានព័ត៌ មាននៃការដេញវាយគ្នាយ៉ាងអនាធិបតេយ្យ ខាងលើនេះ កម្លាំងសមត្ថកិច្ចជាច្រើននាក់ បានចុះទៅអន្ដរាគមន៍ភ្លាមៗ ហើយឃាត់ ខ្លួនបានមនុស្សចំនួន៦នាក់ យកទៅសួរនាំ។ ដោយឡែកនៅក្នុងប្រតិបត្ដិការចុះបិទហាង ខារ៉ាអូខេនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៤នេះ កម្លាំងអាជ្ញាធរនិងសមត្ថកិច្ច បានឃាត់ខ្លួនមនុស្សចំនួន៦នាក់ផ្សេងទៀត សរុប ១២នាក់ ដែលជាអ្នកមើលការខុស ត្រូវ និងបុគ្គលិកផ្នែកចាប់ម៉ូយនៅខារ៉ាអូខេ ទាំងនេះ យកទៅសួរនាំ ដើម្បីចាត់ការបន្ដ ទៀត ។

អភិបាលរងខណ្ឌ លោក សេង គន្ធ ដែលដឹកនាំប្រតិបត្តិការខាងលើនេះ បានថ្លែងថា «ក្នុងនាមអាជ្ញាធរ តែងតែ លើកទឹកចិត្ត និងគាំទ្រ ដល់អ្នកធ្វើអាជីវកម្ម គ្រប់ប្រភេទ ពិសេស អ្នកប្រកប មុខរបរកស៊ី ទទួលទានស្ថិត នៅខណ្ឌពោធិ៍សែនជ័យ ជាក់ស្តែង ហាង KTV ផ្លូវ២០០៤នេះ មួយចំនួន តែងតែ បង្កភាពអាណាធិបតេយ្យ បាត់បង់សណ្តាប់ធ្នាប់ បាត់បង់ តម្លៃនារីខ្មែរ ហាងខ្លះច្រៀង រហូតទល់ភ្លឺ ដែលមិនអាច ទទួលយកបាន ជាក់ស្តែង យើងតែងតែ ហៅម្ចាស់ហាង មកអប់រំណែនាំ តែនៅតែស្តាប់ពុំបាន»។

លោកបានបន្តទៀតថា « ពេលចុះធ្វើរដ្ឋបាល ត្រួតពិនិត្យ និងសាក្សី បំភ្លឺគ្រប់ហាង ដែលបង្កបញ្ហាមាន សុទ្ធតែដំបង បំពុងទីប ដំថ្ម ជម្ពៀមកៅស៊ូ ..ទាំងតែ៩ហាង (មានទាំងដាវសាំរ៉ៃ តែយកលាក់ទុកអស់)»។

យ៉ាងណាក៏ដោយការបិទហាងខារ៉ាអូខេ ទាំង៩ទីតាំងខាងលើនេះ ធ្វើឡើងជាបណ្ដោះ អាសន្នប៉ុណ្ណោះ ហើយក្រោយពេលម្ចាស់ ហាងនិងអ្នកគ្រប់គ្រងទាំងនោះ សន្យាក៏ដូច ជាមិនបង្កឱ្យមានហេតុការណ៍ខាងលើនេះ កើតឡើងសារជាថ្មីនោះ អាចនឹងត្រូវឱ្យបើក ដំណើរការឡើងវិញផងដែរ៕

ផ្តល់សិទ្ធដោយ ៖​ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news