CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ពីបទប៉ុនប៉ង រំលោភសន្ថវៈ លើជនបរទេសជិតបានសម្រេច បើកុំប៉ូលីសមកទាន់

ក្រចេះ ៖អធិការនគរបាល ស្រុកឆ្លូង បានទទូលបញ្ជា ពីលោកឧត្ដមសេនីយ៍ត្រី អ៊ុំ ភី ស្នងការរង ទទូល​កាងារ យុត្តិធម៌ ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ប៉ុនប៉ងរំលោភ សេពសន្ថវៈ លើជនបរទេស កាលពីវេលា ម៉ោង​ ៣និង៣០នាទី រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ នៅចំនុចស្ពានព្រែកតាខៀវ ភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។

លោកដួង សុធី អធិការស្រុកឆ្លូងបានឲ្យដឹងថា គ្រោយពីលោកបានទទួល បានបទបញ្ជាពីលោក ឧត្តមសេនីយ៍ ស្នងការរងភ្លាម លោកបានបញ្ជាកំលាំង ចុះទៅត្រួតពិនិត្យ និងឃាត់ខ្លួន បានជនសង្សយម្នាក់ នៅវេលាម៉ោង ១៥និង៥០នាទីរសៀល ថ្ងៃដដែល នៅ ចំណុចខាងកើតស្ពានព្រែកឆ្លូង ស្ថិតក្នុងភូមិដីថ្មី ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្សយ័ឈ្មោះនឹម ប៊ុនថាន ភេទប្រុស អាយុ២៥ឆ្នាំ ជនខ្មែររស់នៅភូមិប្រសំ ឃុំ​អោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោយឃាត់ខ្លួនសមត្ថកិច្ច ដកហូតបានវត្ថុតាង រថយន្ដ​សាំ​យ៉ុង១​គ្រឿង ពណ៌សំបកឪឡឹក ស្លាកលេខ ភ្នំពេញ 2T4026 ។

 លោកលឹម ហ៊ាង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្នាន នគរបាលខេត្តក្រចេះ បាន ឲ្យដឹងថា ស្ត្រីជាជនរងគ្រោះមានឈ្មោះ ស៊ីយូ ប៉ែនអូមូលី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិអង់គ្លេស ជាភ្ញៀវទេស ចរណ៍ធ្វើដំណើរពីខេត្តសៀមរាប មកខេត្តក្រចេះ លុះមកដល់ក្រុងសួង ខេត្តត្បូងឃ្មុំ បានជិះ​រថយន្ដ​ឈ្នួល ដែល បើកបរដោយឈ្មោះនឹម ប៊ុនថាន លុះមកដល់ស្រុកឆ្លូង ភ្ញៀវចុះអល់នៅសល់ តែឈ្មោះស៊ីយូប៉ែនអូមូលី នៅតែម្នាក់ ឯងនៅពេលដល់ចំណុច កើតហេតុខាងលើ ឈ្មោះនឹម ប៊ុនថាន បាន​បើក​រថយន្ដចូល តាមផ្លូវលំ តាមមាត់ទន្លេដល់កន្លែងស្ងាត់ ឈប់រថយន្ដហើយចាប់ថើប និងទាញ​ដៃ​ជន​រង​គ្រោះ ចុះពីលើរថយន្ដរួចធ្វើ សកម្មភាព ចាប់រំលោភសេពសន្ថវះលើឈ្មោះស៊ីយូបែនអូមូលី តែមិនបានសំរេច ដោយ​សារមានការអន្តរាគមន៍ ពិសមត្ថកិច្ច ។

បច្ចប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តក្រចេះ ដើម្បីធ្វើការស្រាវជ្រាវសើបអង្កេត និងកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការ អមសាលាដំបូង ​ខេត្តក្រចេះ ចាត់ការ តាមនីតិវិធី ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Krate