CamNews

ព័ត៌មានជាតិ 

អង្គរក្សឧកញ៉ាម្នាក់ គាស់ទ្វារថយន្ត យកទ្រព្យសម្បត្តិ នៅផ្សារ EAON ត្រូវអាវុធហត្ថ ខណ្ឌចាប់ខ្លួន

ភ្នំពេញ: អង្គរក្សឧកញ៉ាម្នាក់ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ខណ្ឌចំការមន ធ្វើការឃាត់ខ្លួន ភ្លាមៗនៅកន្លែង កើតហេតុ បន្ទាប់ពីបានធ្វើ សកម្មភាពគាស់ទ្វារថយន្តយកសំភារ: នៅក្នុងផ្សារEAON ផ្លូវសុធារស សង្កាត់ទន្លេ បាសាក់ នៅម៉ោង១៤ និង៥៥ នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥។

មន្ត្រីអាវុធហត្ថម្នាក់ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ វ៉ាន់ ប្រុស ភេទប្រុស អាយុ៤៦ឆ្នាំ ជាអ្នកបើកបររថយន្ត អោយឧកញ្ញ៉ា ស្នាក់នៅផ្ទះលេខ២១ ផ្លូវ៣៦៩ ក្រុម១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កម្លាំងសមត្ថកិច្ច បានដកហូតរថយន្ត១គ្រឿងម៉ាក wolvagen ព៌ណខ្មៅគ្មានស្លាកលេខ កាំភ្លើងខ្លី១ដើមម៉ាក QSZ92-9 លេខ០០៧៧៤០ គ្រាប់១៥ ទូរសព្ទ័ដៃ២គ្រឿង ចំណែកឯទ្រព្យ សម្បត្តិ របស់រងគ្រោះមានលុយ២៥៨២០បាត និងទូរសព្ទ័iPhone 5s ១គ្រឿង បានដកហូតពីជនសង្ស័យ និងបានប្រគល់ទៅអោយជនរងគ្រោះវិញ ។

មន្ត្រីអាវុធហត្ថ បានឱ្យដឹងទៀតថា ជនរងគ្រោះឈ្មោះ លឿង កំហាក់ ភេទប្រុស អាយុ២៦ឆ្នាំ លក់ដូរ ស្នាក់នៅផ្ទះលលេខ៧០ ភូមិ២០ឧសភា ឃុំស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជិះរថយន្តម៉ាក Toyota Camry ស៊េរី២០០៣ ពណ៌មាស ស្លាកលេខ 2A-6368 បាត់ដំបង ខូចសោទ្វាមុខខាងឆ្វេង ។

សាក្សី នៅកន្លែង បានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានជូនមេមកផ្សារអីអន បន្ទាប់មកជនសង្ស័យ ក៏ដើមើលលរថយន្តណា ដែលមានទុកទ្រព្យសម្បត្តិក្នុងរថយន្តរួចធ្វើសកម្មភាពគាស់សោរួចយកទ្រព្យសម្បត្តិ បន្ទាប់មកដើទៅអង្គុយក្នុងឡានរបស់ខ្លួនវិញ តែដោយសន្តិសុខមើលឃើញពីសកម្មភាពរបស់ជនសង្ស័យ ទើបសន្តិសុខផ្សារបានរាយការណ៍មកកម្លាំងអាវុធខណ្ឌចុះឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងទាំងអស់ត្រឡប់មកវិញ ។

បច្ចុប្បន្នដោយមានការអនុញ្ញាតពីលោកមេបញ្ជាការ ជនសង្ស័យនិងវត្ថុតាង បញ្ជូនទៅការិយាល័យ ស្រាវជ្រាវអាវុធហត្ថរាជធានីភ្នំពេញ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP