ប្រិយមិត្តប្រាកដជាស្គាល់ហើយ បងស្រីតារាសម្តែងស្រីកញ្ញាដេននីក្វាន់ គឺអ្នកនាង ចោមច័ន្ទ ។ តារាស្រីរូបនេះ ទទួលបានការគាំទ្រកាន់តែខ្លាំង ជាមួយនឹងការរកស៊ី និងការធ្វើអំពើសប្បុរសធម៌ ។ បើងាកមកមើលជីវភាពរបស់នាងវិញ គឺមានភាពហាយសូរ គួរឲ្យចាប់អារម្មណ៍ ដោយប្រើប្រាស់សុទ្ធតែរបស់ប៊្រេនៗ។
ជាក់ស្តែងកាលពីថ្មីៗនេះ នាងបានធ្វើឲ្យបណ្តាហ្វេនជាច្រើន មានភ្ញាក់ផ្ញើលយ៉ាងខ្លាំង ក្រោយបានឃើញនាងបង្ហាញនូវលុយដុល្លារសុទ្ធជាច្រើនបាច់ ដែលទើបតែដកពីធនាគារថ្មីៗ។
ជាមួយគ្នានេះដែរ នាងក៏បានបញ្ជាក់ប្រាប់ថា លុយយ៉ាងច្រើនបែបនេះ នាងមិនត្រឹមតែត្រៀមដើរលេងតែមួយមុខនោះទេ ក៏ប៉ុន្តែនាងបានត្រៀមដើម្បីទិញរបស់ប្រ៊េនៗ ដូចជាកាបូបម៉ាកល្បីៗជាច្រើនទៀត ដែលនាងប្រាថ្នាចង់បាន និងប្រើប្រាស់។ ក្នុងនោះ នាងបានរៀបរាប់លើបណ្តាញសង្គម ភ្ជាប់ជាមួយរូបភាពយ៉ាងដូច្នេះថា៖
<<មិនមែនដាក់លុយចូលទេ គឺដកចេញដោយសារតែត្រៀមទុកទិញកាបូប នៅជប៉ុនទៀត ទិញជាមួយកាតខាតច្រើន ទិញលុយសុទ្ធទើបរបស់សុទ្ធមែន? ពេលខ្លះ មនុស្សយើងគឺត្រូវធ្វើអ្វីដែលខ្លូនឯងពេញចិត្ត កុំខ្វល់និងសម្ដីគេ ដោយសារអ្នកកំពុងតែនិយាយនោះ អាចមិនល្អ ឬនៅក្រោមយើង ខ្ញុំចូលចិត្តអ្វីគឺធ្វើនឹង ពីព្រោះជាលុយរបស់ខ្ញុំ និងជាសិទ្ធិរបស់ខ្ញុំ សំខាន់បេះដូងរីករាយ និងមិនខ្វល់នឹងរឿងអ្នកដទៃ គឺខ្ញុំតែងតែខ្វល់ជាមួយសេចក្តីសុខនៃជីវិតមួយនេះ Ok ទេ?>>