ភ្នំពេញ : ជនសង្ស័យជាស្រ្តីម្នាក់ ជាចោរលួចម៉ូតូ ត្រូវ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ នគរបាលទំនប់ទឹក
តាម បណ្តោយផ្លូវ២៧១ កាលវេលាម៉ោង២ និង១៤នាទីរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ ។
តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ទំនប់ទឹក បានឲ្យដឹងថា នារីជាជនសង្ស័យ ត្រូវឃាត់
ខ្លួននេះឈ្មោះ មាស ចាន់នី អាយុ ១៩ឆ្នាំ មានទីលំនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ចំណែកជនរង គ្រោះ ដែលត្រូវជាម្ចាស់ម៉ូតូ មានឈ្មោះ សៀន វុទ្ធី ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំ
នៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជានិស្សិតសាលាចំការដូង ឆ្នាំទី២ ផ្នែកក្សេត្រសាស្រ្ត ។
ប្រភពដដែល បានបន្តថា កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ ជនសង្ស័យជា
ស្រី្តរូបនេះ បានធ្វើសកម្មភាព លួចម៉ូតូរបស់យុវជន ឈ្មោះ សៀន វុទ្ធី ម៉ាក ស្មាស់រេវ៉ូ ពណ៌ស ស៊េរី
២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1BA-3524 បានសម្រេច ដែលយុវជនឈ្មោះ សៀន វុទ្ធី បានចតនៅ
មុខស្តាម៉ាតមួយកន្លែង នៅស្ថានីយ ប្រេងឥន្ទនៈតេលា នៅផ្លូវមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ ដើម្បី
ចូលដេកនៅទីនោះ ព្រោះរូបគេនិងមិត្តភក្តិ ពីរនាក់ ទៀត បានដើរលេងដាច់យប់ ហើយមិនបានចូល
ផ្ទះ។ ខណៈនោះចោរស្រី ឈ្មោះ មាស ចាន់នី ឃើញ ឱកាសល្អ ក៏បានធ្វើសកម្មភាព លួចម៉ូតូរបស់
យុវជន ឈ្មោះ សៀន វុទ្ធីនោះ បានសម្រេច តែក៏ត្រូវសមត្ថកិច្ចចាប់ ខ្លួនបានវិញ បន្ទាប់ពីចោរស្រីរូប
នេះ បានជិះម៉ូតូរបស់ជនរងគ្រោះធ្វើដំណើរតាមបណ្តោយ ផ្លូវ២៧១ ក្នុងសង្កាត់ ទំនប់ទឹក ក៏ត្រូវយុវ
ជនឈ្មោះ សៀន វុទ្ធី ដែលជាម្ចាស់ម៉ូតូឃើញទាន់ ក៏ប្តឹងសមត្ថកិច្ច ឲ្យចាប់ខ្លួនតែម្តង។
បន្ទាប់ពីធ្វើការសាកសួរ នារីសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចម៉ូតូជនរង
គ្រោះ នៅ ចំណុចកើតហេតុ ប្រាកដមែន។ បន្ទាប់មក នារីសង្ស័យ ត្រូវនគរបាល ប៉ុស្តិ៍ទំនប់ទឹក
បញ្ជូនទៅឲ្យ នគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿង បញ្ជូន
ទៅសាលាដំបូង រាជធានីចាត់ការតាម នីតិវិធីច្បា់ប់ ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល