CamNews

ព័ត៌មានជាតិ 

រថយន្តហ៊ីយ៉ាន់ដាយ ចំណុះ២តោនកន្លះ ដឹកទំនិញ ចាប់ហួយ ធ្លាក់ផ្លូវក្រឡាប់

កំពង់ធំ៖ រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ២តោនកន្លះ ដឹកទំនិញចាប់ហួយ ទំនងម្ចាស់ងងុយ
ដេក បើកបរធ្លាក់ ផ្លូវបណ្ដាលឲ្យក្រឡាប់ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ថ្ងៃទី១៤ ខែធ្នូឆ្នាំ
២០១២ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ខេត្ត
កំពង់ធំ ។

លោកម៉ែន ក្លូ គរបាល ចរាចរស្រុក បារាយណ៍ បានឲ្យដឹងថា អ្នកបើកបរឈ្មោះ សាំង ពិសិដ្ឋ
ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិតាវៀន ឃុំសាលាកំរើកស្រុក ខេត្ដសៀមរាប បានប្រាប់សមត្ថ
កិច្ចថា គ្រោះថ្នាក់នេះជាប់សោរ ក ចង្កូតរថយន្ត។

លោកបន្ថែមថា សមត្ថកិច្ចជំនាញបានពិនិត្យ រថយន្ដនៅកន្លែងកើតហេតុ ទំនងអ្នកបើកបរ
ងងុយដេក មួយភំាង ហើយរេចង្កូតធ្លាក់ ផ្លូវបណ្ដាលឲ្យ ក្រឡាប់តែម្ដង ។ ដោយឡែកករណី
១ទៀត  រថយន្ដឆ្លាម បើករេលើផ្លូវ ធ្វើឲ្យ រថយន្ដតូចធំ បើកបរ លើផ្លូវជាមួយ គេចវក់វី ទីបំផុត
បុកជាមួយ ឡង់គ្រីស័រខូចខាតគួរសម ។

ប្រភពព័ត៌មានកន្លែងកើតហេតុ បាននិយាយថា គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីវេលា
ម៉ោង១៧ ថ្ងៃទី១៣ ខែធ្នូឆ្នាំ២០១២ នៅចំណុចផ្លូវជាតិលេខ៦ ភូមិអាចារ្យលាក់ ក្រុងស្ទឹងសែន
ខេត្ត  កំពង់ធំ ។

ប្រភពព័ត៌មាន ពីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដម៉ាកឆ្លាម ព៌ណ
ត្រីឆ្លូញ បើកបរវេ ចង្កូតចុះឡើងពេញថ្នល់ ទិសដៅពីត្បូងទៅជើង ធ្វើឲ្យរថយន្តតូចធំ បើកបរ
ផ្ទុយគ្នាគេចផុត។ លុះក្រោយមកគេឃើញ រថយន្ដឆ្លាមបង្កហេតុ បានបុកជាមួយរថយន្ដ ម៉ាក
ឡង់គ្រីស័រ បើកបរក្រោយ យីឌុកបណ្ដាលខូចខាតរថយន្ដទាំងសងខាង ។

លោក សោម សុភី នគរបាល ចរាចរណ៍ក្រុងស្ទឹងសែន បានឲ្យដឹងថា ម្ចាស់ រថយន្តបង្កឈ្មោះ
ហាក់ដានី ភេទប្រុស រស់នៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុក កំពង់ស្វាយ ខេត្ដ កំពង់ធំ មុខ
របរ ជាងជួសជុលរថយន្ដ។

រីឯម្ចាស់រងគ្រោះឈ្មោះលី គឹមសែ រស់នៅស្គន់ ខេត្តកំពង់ចាម បានប្រាប់អក្នយកព័ត៌មានថា
គាត់បើកក្រោយ រថយន្ដធំ បាំងមិនឃើញរថយន្ដឆ្លាមដែលបង្ក កុំអីគេចផុតដែរ ។

សមត្ថកិច្ចនគរបាលមិនបាន សន្និដ្ឋានថា អ្នកបើករថយន្ដបង្កនោះសេពគ្រឿងស្រវឹងរឺមូលហេតុ
អ្វីជាក់លាក់ដែរ។  គ្រាន់បញ្ជាក់ថា គូរភាគី ទាំងពីរស្គាល់គ្នា ហើយសម្រួលគ្នា ជួសជុលរថយន្ដ
រៀងៗខ្លួន។

ម្យ៉ាងទៅ ដល់កន្លែងកើត ហេតុអ្នកបើករថយន្ត ត្រូវគេនាំចេញទៅបាត់។ ប្រជាពលរដ្ឋកន្លែងកើត
ហេតុ និយាយថា រថយន្ដឆ្លាមនោះ បើកបរដូចស្រវឹង បង្កភិតភ័យដល់គេឯង ដោយសារថយន្ដតូច
ធំគេចរាលពេញ ផ្លូវ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ