ភ្នំពេញ៖ មហោស្រពបេតិកភណ្ឌភាពយន្តអន្តរជាតិ «ការចង់ចាំ» (International Film Heritage Festival MEMORY) លើកទី២ ត្រូវបានចាប់ផ្តើមហើយ កាលពីព្រលប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៤ នៅសាលមហោ ស្រពចតុមុខ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
ញាំងកម្មវិធីឲ្យកាន់តែអធិកអធមថែមទៀត ការបើកសម្ពោធមហោស្រពមេតិកភណ្ឌភាពយន្តអន្តរជាតិ ដែលនឹង នាំមកនូវខ្សែភាពយន្តល្បីល្បាញលើពិភពនេះ ក៏ទទួលបានការអញ្ជើញចូលរួមពីតារាសម្តែងដ៏ល្បីឈ្មោះរបស់បា រាំង លោកស្រី Catherine Deneuve, ផលិតករភាពយន្តរបស់ហ្វីលីពីនលោក Brillante Mendoza និង លោក Anthony Chen មកពីប្រទេសសិង្ហបុរី ព្រមទាំងបណ្តាមន្រ្តីអង្គទូតនានាប្រចាំនៅកម្ពុជា ភ្ញៀវកិត្តិយសជាតិ អន្តរ ជាច្រើនរូបផ្សេងទៀត។
អ្នកសម្របសម្រួលកម្មវិធី លោកស៊ុម ស៊ីថែន បានថ្លែងថា មហោស្រពបេតិកភណ្ឌភាពយន្តអន្តរជាតិ ធ្វើឡើង ក្នុងគោលបំណងគាស់កកាយ និងបង្ហាញពីសា្នដៃខ្សែភាពយន្តចាស់ៗ ដែលផលិតមុនទសវត្សរ៍ទី៨០ ហើយចង ក្រងវាទុកជាការចងចាំមួយ។
មហោស្រពភាពយន្តឆ្នាំ២០១៤នេះ នឹងនាំមកនូវផ្ទាំងទស្សនីយភាពភាពយន្តល្បីៗជុំវិញពិភពលោកប្រមាណជា ៥០រឿង ដែលផលិតឡើងដោយផលិតករល្បីៗ។ ការចាំងបញ្ចាំងខ្សែភាពយន្ត ដែលជាបេតិកភណ្ឌអន្តរជាតិនេះ មានរយៈពេលប្រមាណជា ១៥ថ្ងៃចាប់ពីថ្ងៃទី៣១នេះតទៅ។
ព្រះមហាក្សត្រខ្មែរតាមព្រះរាជសារនាពេលកន្លងទៅ ព្រះអង្គបានមានព្រះរាជបន្ទូលថា វប្បធម៌ គឺជាធាតុមួយក្នុង ការស្ថាបនិក បង្ហាញអត្តសញ្ញាណ និងលើកកម្ពស់របស់ប្រទេសមួយ វាមានន័យថា នៅពេលតែមួយរក្សានូវអតីត កាល ការកសាងបច្ចុប្បន្នភាព និងសម្លឹងឆ្ពោះទៅពេលអនាគត។
ព្រះអង្គបានមានព្រះរាជបន្ទូលបន្តថា «យុវជនកម្ពុជាកាលពីឆ្នាំមុន បានចូលរួមយ៉ាងច្រើន នៅក្នុងព្រឹត្តិការណ៍ ដ៏អស្ចារ្យ នៃការបញ្ចាំងភាពយន្តលើកដំបូងនៅក្នុងមហោស្រពភាពយន្តនេះ។ វាជា ឱកាសសម្រាប់ពួកគេ ដើម្បី រកឱ្យឃើញបេតិកភ័ណ្ឌជាសកលមួយ និងជួយបំផុសគំនិតក្នុងការច្នៃប្រឌិត ដ៏មានសារៈសំខាន់»។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៣ មហោស្រពភាពយន្ត នៃការចងចាំ បានប្រារព្ធរួចម្តងមកហើយ ដែលជាព្រឹត្តិ ការណ៍លើកដំបូងក្នុងប្រទេសកម្ពុជា ដោយបានប្រមួលនូវខ្សែភាពយន្តប្រមាណ៤០ មកពីបណ្តាប្រទេសចំនួន ១០ មកចាក់បញ្ចាំង៕