CamNews

ព័ត៌មានជាតិ 

លោក ទេព សារ៉ាត់ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បាញ់សម្លាប់ខ្លួនឯង នៅក្នុងស្នងការដ្ឋាន

កំពង់ឆ្នាំង៖ សេចក្តីរាយការណ៍ពីខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៥នេះថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង ក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដោយ លោក ទេព សារ៉ាត់ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានដកកាំភ្លើងបាញ់សម្លាប់ខ្លួន ស្លាប់ភ្លាមៗនៅកន្លែកកើតហេតុ ក្នុងស្នងការដ្ឋាន ខណៈមូលហេតុនៃការធ្វើអត្តឃាតខ្លួនឯងនេះ នៅមិនទាន់បញ្ជាក់ច្បាស់ នៅឡើយនោះទេ។

ប៉ុន្តែប្រភពព័ត៌មានពីមន្ត្រីនគរបាល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ការធ្វើអត្តឃាតនេះ ទំនងមកពីមានរឿងរ៉ាវនៅក្នុងគ្រួសារ ដោយសារតែម្សិលមិញ លោក ទេព សារ៉ាត់ បានមានទំនាស់ជាមួយស្រីស្នេហ៍របស់ខ្លួនម្នាក់ ដោយស្នេហ៍នោះលួចទៅមានប្រុសថ្មី នាំឲ្យជនរងគ្រោះ លោក ទេព សារ៉ាត់ ខឹងនៅបានប្រើអំពើ ហិង្សាទះស្រីស្នេហ៍ ២-៣កំផ្លៀង នាំឲ្រនារីម្នាក់នោះ ខឹងនឹងបានដាក់ពាក្យបណ្តឹង ប្តឹងប្រើអំពើហិង្សា ដោយទាមទារជំងឺចិត្ត២០លានរៀល ទើបឈានដល់ការសម្រេច ចិត្តបាញ់សម្លាប់ខ្លួនឯងតែម្តងទៅ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kompong Chnang