តារាថៃ ៖ តារាសម្តែងរូបសង្ហា លោក Nawat Kulrattanarak និងនាង kaewjarin បានធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ក្រោយពីអ្នកទាំង ២ បាននាំគ្នាបង្កាត់ភ្លើងស្នេហ៍ចាស់ កាលពីពេលថ្មីៗនេះ ។
តារាល្បីទាំង ២ដួងនេះ ត្រូវបានគេដឹងថា បានចែកផ្លូវគ្នាជាយូរណាស់មកហើយ ប៉ុន្តែស្រាប់តែក្រោយមកអ្នកទាំង ២បានជួបគ្នានៅក្នុងពិធីមង្គលការមួយ ហើយក៏បានវិលមកជួបជុំគ្នាសារជាថ្មីម្តងទៀត ទំនងជាមិនទាន់ដាច់អាល័យពីគ្នាហើយមើលទៅ ។
នាង kaewjarin បានបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងស្នេហារបស់នាង ជាមួយនិងលោក Nawat Kulrattanarak ក៏ត្រូវបានចាប់ផ្តើមសារជាថ្មីម្តងទៀត ដោយស្រលាញ់គ្នាដូចធម្មតាយ៉ាងចឹង រីឯគ្រួសារទាំងសងខាងវិញក៏បានជំទាស់អ្វីនោះដែរ ហើយវាក៏ជារឿងដ៏ល្អដែរសម្រាប់ស្នេហារបស់អ្នកទាំង ២ ៕
-ចុចអាន ៖ ផ្អើលអស់ Fans ក្រោយឃើញគូស្នេហ៍មួយគូនេះ បង្កាត់ភ្លើងស្នេហ៍ចាស់ស្ងាត់ៗ ហើយអោបគ្នាឡើងស្អិត
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook