ភ្នំពេញ ៖ នៅវេលា ម៉ោងជាង ១២រសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៤ មាន ការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋ ដែលធ្វើដំណើរ ឆ្លងកាត់ស្ពានជ្រោយចង្វារ ព្រោះតែមានស្ដ្រី ម្នាក់ ត្រូវគេឃើញលោតពីលើស្ពានចូលទៅ ក្នុងទឹក ដើម្បីបញ្ចប់ជីវិត។
យ៉ាងណាក៏ដោយ មូលហេតុ និងអត្ដ សញ្ញាណស្ដ្រីរង គ្រោះនៅមិនទាន់ដឹងនៅ ឡើយទេ ខណៈដែល សមត្ថកិច្ចបាននឹងកំពុង ចុះទៅជួយអន្ដរាគមន៍ ។
សេចក្តីរាយការណ៍ចុងក្រោយ បានឲ្យដឹងថា ស្រ្តីរងគ្រោះ ត្រូវបានសមត្ថកិច្ច ជួយសង្គ្រោះបានហើយ តែមិនទាន់ដឹងពីមូលហេតុនៅឡើយទេ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល