CamNews

ព័ត៌មានជាតិ 

ដល់ក មន្រ្តី អ.ហ ២រូប ក្លាយជាអ្នកចែកចាយ ថ្នាំញៀន ត្រូវនគរបាលចាប់ខ្លួន

មណ្ឌលគីរី៖ មន្រ្តីនគរបាលខេត្តមណ្ឌលគីរី បានឲ្យដឹងថា មន្រ្តីអាវុធហត្ថ (អ.ហ) ខេត្តមណ្ឌលគីរី ២រូប ត្រូវបាន កម្លាំងនគរបាលចាប់ខ្លួន ដោយចោទប្រកាន់ពីបទចែកចាយថ្នាំញៀន តាំងពីថ្ងៃទី០៦ ខែកក្កដា រហូតដល់រសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ ទើបត្រូវបានសារភាពនៅចំពោះមុខសមត្ថកិច្ច។  ជនសង្ស័យដែលជាអ្នកចែកចាយ ថ្នាំញៀននេះ នឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង២រសៀល។

មន្រ្តីអាវុធហត្ថទាំងពីររូបនោះមាន៖ ទី១. ឈ្មោះ សេក ឈឿន ភេទប្រុស អាយុ៤០ឆ្នាំ ជាមន្រ្តីប៉េអឹម ខេត្តមណ្ឌល គិរី ពាក់ស័ក្តមួយ ទីពីរឈ្មោះ អៀប សុខុម ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាមន្រ្តីអាវុធហត្ថខេត្តមណ្ឌលគីរី។

ជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួនក្នុងផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី ដឹកនាំលោក ជា សុវណ្ណថេត ព្រះរាជ្ញារងអមសាលាដំបូងខេត្ត។

មន្រ្តីនគរបាលបាននិយាយថា វត្ថុតាងដែលរឹបអូសបានរួមមាន៖ សារធាតុញៀនមួយចំនួន កាំភ្លើងខ្លីម៉ាក K59 ចំនួន ២ដើម និងគ្រាប់មួយចំនួន រថយន្តម៉ាកម៉ុងតេរ៉ូ ពណ៌ត្រេអ៉ី ១គ្រឿង និងប្រាក់រៀលមួយចំនួន៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Ratanakiri