ភ្នំពេញ ៖ កម្លាំងនគរបាល នៃស្នងការ ដ្ឋាននគរបាល រាជធានីភ្នំពេញ រួមជាមួយកម្លាំង នគរ
បាល ខណ្ឌទាំង៩ នៅ ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ នេះ បានចូលរួមវគ្គហាត់សម រយៈ
ពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៣ ដើម្បីត្រៀមទប់ស្កាត់ សកម្មភាព
បាតុកម្ម កូដកម្ម ដែលអាចកើតមានឡើង ព្រមទាំងត្រៀមចូលរួមការពារសន្ដិសុខ សណ្ដាប់
ធ្នាប់ នៃកិច្ចប្រជុំបេតិកភណ្ឌ នាពេលខាងមុខនេះ ។
ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ផ្កាយ៣ ជួន សុវណ្ណ បានបញ្ជាក់ថា
កម្លាំងនគរបាល ចំនួន៤២០ នាក់ ដែលជាកម្លាំង របស់ស្នងការ និងកម្លាំងនគរបាលខណ្ឌទាំង
៩ បានចូលរួម ហាត់សម នៅថ្ងៃនេះ និងរហូតដល់ថ្ងៃទី១៤ ខែមិថុនា ធ្វើឡើងក្រៅពីការត្រៀម
ទប់ស្កាត់ សកម្មភាពបាតុកម្ម កូដកម្មនោះ កម្លាំងនគរបាល ក៏បានត្រៀមចូលរួមទប់ស្កាត់បទ
ល្មើសនានា នៅក្នុងរាជធានីភ្នំពេញ ដែរ ។
លោកស្នងការ បានឱ្យដឹងថា កន្លងទៅ កម្លាំងនគរបាលរាជធានីភ្នំពេញ បានចូលរួម សកម្មភាព
ការពារ បាតុកម្ម កូដកម្មនិងកិច្ច ប្រជុំថ្នាក់ជាតិ អន្ដរជាតិ បានយ៉ាងច្រើន និងទទួលបានលទ្ធផល
គួរជាទីគាប់ចិត្ដ ពោលមិនដែលមានបញ្ហាអ្វីមួយ កើតឡើង នោះឡើយ ។
ជាមួយគ្នានេះ កម្លំាងនគរបាលទាំងអស់ ក៏បានចូលរួមការពារនិងទប់ស្កាត់បទល្មើស ជាច្រើន
ដូចជាលួច ឆក់ ប្លន់ជាដើម៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល