CamNews

ព័ត៌មានជាតិ 

ដោយសារតែស្នេហា យុវជនម្នាក់ បានសម្រេចចងក សម្លាប់ខ្លួន ព្រោះខូចចិត្ត សង្សាស្លាប់ចោល

បាត់ដំបង ៖ យុវជនម្នាក់ បានសម្រេចចិត្តចងកសម្លាប់ខ្លួន កាលពីវេលាម៉ោង ២និង៣០នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចក្រុមទី១២ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ដោយតែខូចចិត្តសង្សាស្លាប់ ចោលនៅភ្នំពេញកន្លងទៅ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ។

លោក សារ៉េត វិសេដ្ឋ អធិការរង នគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ជនរងគ្រោះដែលបានចងក សម្លាប់ខ្លួនមាន ឈ្មោះ ហាប់ ងា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅបណ្តោះអាសន្ន នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុក ភ្នំព្រឹក ដែលមានឪពុកឈ្មោះ ចាន់ ហាប់ អាយុ៥២ឆ្នាំ និងម្តាយឈ្មោះ អែម ធី អាយុ ៤៨ឆ្នាំ ។ បើតាមម្តាយជនរង គ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា កូនប្រុសរបស់គាត់ធ្លាប់បានប្រាប់ម្តាយថា ខ្លួនបានខូចចិត្តដោយសារតែសង្សា របស់វា បានឈឺស្លាប់នៅទីរាជធានីភ្នំពេញកន្លងទៅ ក៏សម្រេចចងកសម្លាប់ខ្លួនតែម្តង ។

បន្ទាប់ពីកើតហេតុហើយ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យនៅកន្លែងកើតហេតុ រួចប្រគល់ឲ្យទៅក្រុម គ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ៕



ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social News Cambodia Batambong