CamNews

តារា 

រូបភាពញ៉ាំចេករបស់ Kwak Hyun Hwa ត្រូវគេរិះគន់

កាលពីពេលថ្មីៗនេះអ្នកប្រើប្រាស់ Internet ភាគច្រើនបានបង្វែរចំណាប់អារម្មណ៍ទៅកាន់តារា
សម្ដែងភាពយន្តកំប្លែងនាង Kwak Hyun Hwa ជាមួយនឹងរូបភាពដែលនាងបានបង្ហោះនៅលើ
twitter របស់នាង។

រូបភាពដែលត្រូវគេរិះគន់យ៉ាងខ្លាំង

ការពិតទៅវាមិនមានអ្វីប្លែកចំពោះរូបភាពមួយសន្លឹកនោះទេវាគ្រាន់តែជារូបភាពដែលនាងកំពុងតែញុំា
ចេកអំបូងតែប៉ុណ្ណោះតែបែរជាត្រូវបានអ្នកប្រើប្រាស់ Internet មួយចំនួនរិះគន់នាងចំពោះរូបភាពនេះ
យ៉ាងចាស់ដៃព្រោះតែនាងថតរូបនេះដូចជាធ្វើភ្នែកមានក្ដីសុខពេកហើយ។

នេះគឺជារូបភាពមួយផងដែរដែលត្រូវបានគេរិះគន់យ៉ាងខ្លាំងកាលពីមុន ដោយរូបនេះនាងបានថត ដើម្បីអំពាវនាវដល់ប្រជាជន អោយចេញទៅបោះឆ្នោត

ទោះបីជាមានការរិះគន់ពីរូបដែលនាងញុំាចេកនោះយ៉ាងណាក្ដីក៏គេដឹងស្រាប់ដែរថាតារាសម្ដែង
ភាពយន្តកំប្លែង និងជាអ្នកចម្រៀងម្នាក់នេះធ្លាប់បានទទួលរងគ្រោះព្រោះគេរិះគន់រូបថតមួយចំនួន
កាលពីមុនរួចមកហើយ។

ក្នុងថ្ងៃជាមួយគ្នានេះផងដែរក្រោយពេលទទួលការរិះគន់នាងបានតបទៅកាន់អ្នករិះគន់ទាំងនោះ
វិញថានាងមិនមានបានធ្វើអ្វីខុសនោះទេ គ្រាន់តែញុំាចេកវាជារឿងធម្មតាហេតុអ្វីបានជាត្រូវមក
រិះគន់នាងប្លែកៗបែបនេះ? ហើយនាងបានបន្ថែមទៅវិញផងដែរថា អ្នកដែលរិះគន់ទាំងអស់នោះ
ប្រហែលជាញុំាចេកតាមច្រមុះហើយមើលទៅ៕


ដោយ៖ នីតា
ប្រភពពី៖ K14