CamNews

តារា 

ហើយឡើយឡូយ!! ទិដ្ឋភាពក្នុងថ្ងៃមង្គលការរបស់ Wallace Huo និង Ruby Lin មិនចាញ់កូនសេដ្ឋីប៉ុន្មានទេ

ព័ត៌មានកំសាន្ត ៖ នៅទីបំផុតរយៈពេលដែលរង់ចាំជាច្រើនថ្ងៃ និងការទទ្ទឹងរង់ចាំជាច្រើនយប់ ត្រូវបានមកដល់ការកាលពីម្សិលមិញនេះ ពីព្រោះ តារាស្រីល្បីៗឈ្មោះ Ruby Lin និងលោក Wallace Huo ទីបំផុតបានរៀបមង្គលរួចរាល់ហើយ កាលពីថ្ងៃទី ៣១ ខែកក្កដា ពីម្សិលមិញនេះ ។ 

ដោយសារតែមង្គលការនេះ បានប្រារព្ធឡើងយ៉ាងអធិមអធម្ម បានធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើនមានចិត្តត្រេកអរ ជំនួសតារាស្រី Ruby Lin និងលោក Wallace Huo យ៉ាងខ្លាំង ហើយនិយាយថា អ្នកទាំង ២ គឺជាប្តីប្រពន្ធដែលសាកសមជាមួយគ្នាយ៉ាងខ្លាំងណាស់ ។ 

គួររំលឹកឲ្យដឹងថា ដំបូងឡើយអ្នកទាំង ២ បានប្រកាសប្រាប់មហាជនយ៉ាងយូរ អំពីដំណឹងរៀបការនេះ បានធ្វើឲ្យប្រជាជន និងអ្នកនិយមលេងអិនធឺណិតជាច្រើន ទទ្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរ ប៉ុន្តែពេលវេលានេះក៏បានមកដល់ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kenh14 បានឲ្យដឹងថា កាលពីម្សិលមិញនេះ Ruby Lin និងលោក Wallace Huo បានបង្ហោះរូបថតជាច្រើនសន្លឹក និងទិដ្ឋភាព នៅដែលបានថតនៅលើកោះបាលី ក្នុងថ្ងៃមង្គលការ និងទទួលបាននូវការកោតសរសើរជាច្រើនពីសំណាក់មនុស្សទូទៅថា អ្នកទាំង ២ ពិតជាគូស្នេហ៍ដែលសាកសមជាមួយគ្នាខ្លាំងណាស់ ។ 

តោះកុំឲ្យខាតពេលយូរទៅទស្សនាទិដ្ឋភាពទាំងអស់នោះ នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕














ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kenh14


Tags: Ruby Lin Wallace Huo