CamNews

ព័ត៌មានជាតិ 

រថយន្ដដឹក ទំនិញ បុករថយន្ដ ចត តាមផ្លូវ ស្លាប់៤នាក់ នៅលើផ្លូវជាតិ លេខ៣

កណ្ដាល ៖ អ្នកបើករថយន្ដ ដឹកទំនិញ និងអ្នករួមដំណើរ ដែលជិះនៅក្នុងកាប៊ីន ទាំង៤នាក់ បាន
ស្លាប់ភ្លាមៗ នៅកន្លែងកើត ហេតុ ដោយសារតែរថយន្ដ របស់ ពួកគេបាន បើកទៅបុករថយន្ដមួយ
គ្រឿង ដែលកំពុង ចតនៅលើទ្រូងផ្លូវ តាមបណ្ដោយផ្លូវជាតិ លេខ៣ ចន្លោះគីឡូម៉ែត្រលេខ២៧-
២៨ នៅចំណុចផ្សារព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល កាលពីវេលាម៉ោង
៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៣ ។

យោងតាមរបាយ ការណ៍របស់អធិការ នគរបាលស្រុកកណ្ដាលស្ទឹង លោកវរសេនីយ៍ ត្រី ម៉ែន ច័ន្ទ
រិទ្ធ បានឱ្យដឹងថា នៅវេលាម៉ោង កើតហេតុខាងលើ នៅពេល ដែលមាន រថយន្ដមួយគ្រឿង មិន
ស្គាល់ម៉ាក បានចតនៅលើទ្រូងផ្លូវក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែរថយន្ដរបស់ជនរងគ្រោះ
ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ទម្ងន់១តោន ប្រភេទដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ 2F-7411 បើក
បរក្នុងទិស ដៅពីជើង ទៅ ត្បូង ស្រាប់តែបុកពីក្រោយរថយន្ដបង្កមួយ នេះ បណ្ដាលឱ្យអ្នកបើកបរ
និងអ្នករួមដំណើរ ៣នាក់ផ្សេងទៀត គៀបជាប់នៅក្នុងកាប៊ីន ស្លាប់តែម្ដង ហើយក្នុងកាប៊ីន ត្រូវបាន
ប្រទះឃើញសុទ្ធតែកំប៉ុងស្រាបៀរ ។

លោកអធិការ បានឱ្យដឹងថា ជនរងគ្រោះ ទី១ ជាអ្នកបើករថយន្ដឈ្មោះឆេង ចាន់សាត ភេទប្រុស
អាយុ ២៧ ឆ្នាំ រស់នៅ ភូមិពោធិ៍ ឃុំខ្វាវ ស្រុកសំរោង ខេត្ដតាកែវ ទី២ ឈ្មោះកង ផល ភេទប្រុស
អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃនាងពួន ឃុំព្រះនិពេន ស្រុកសំរោង ខេត្ដតាកែវ ទី៣ ឈ្មោះសៅ សុខ
ឃឿន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅ ភូមិអូរជ្រៅ ឃុំបឹងជ្រាវ ស្រុកស្រែអំបិល ខេត្ដកោះកុង និង
ទី៤ ឈ្មោះអ៊ី លៀងហេង ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិព្រៃនាង ពួន ឃុំព្រះនិពេន ស្រុក
សំរោង ខេត្ដតាកែវ។ ដោយឡែកអ្នកបើករថយន្ដដែលគេមិនស្គាល់អត្ដសញ្ញាណ បានបើករថយន្ដ
គេចខ្លួនបាត់ រីឯសពជន រងគ្រោះទាំង៤នាក់ ត្រូវបានសមត្ថកិច្ចរបស់លោក ប្រគល់ជូនក្រុមគ្រួសារ
យកទៅធ្វើបុណ្យ តាម ប្រពៃណី ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ