CamNews

ភាពយន្ត 

"សុំបេះដូងស្មោះមកវិញ" កំពុងទទួលបានការគាំទ្រ ពីទស្សនិកជនខ្មែរ

Sriti Jha (កើតនៅថ្ងៃទី ២៦កុម្ភៈ ឆ្នាំ ១៩៨៦) គឺជាកំពូលតារាទូរទស្សន៍ឥណ្ឌាមួយរូបដ៏ល្បី
ល្បាញ។ ចំពោះទស្សនិកជននៅកម្ពុជា ស្គាល់នាងតាមរយៈខ្សែភាពយន្ដទូរទស្សន៍ រឿង "សុំ
បេះដូងស្មោះមកវិញ" ដោយនៅក្នុងខ្សែភាពយន្ដនេះ Sriti Jha​ សំដែងជានារីដ៏ស្រស់ស្អាត
ម្នាក់ រៀបការជាមួយបុរស់អ្នកមានដែលមានចិត្តប្រច័ណ្ឌហួសហេតុ។

Sriti Jha​ មានស្រុកកំណើតនៅក្នុងតំបន់ Laheriasarai ក្រុង Darbhanga រដ្ឋ Bihar ភាគខាង
ជើងប្រទេសឥណ្ឌា។ ក្រោយមក នាងបានមកកាន់ក្រុង Delhi កន្លែងដែលនាងបានសិក្សានៅ
សាលា Laxman និងសាកលវិទ្យាល័យ Sri Venkateswara និងបានចូលក្នុងសមាគមសិល្បៈ
ភាសាអង់គ្លេសដែលមានឈ្មោះថា "Verbum" កាលពីឆ្នាំ ២០០៤  ។  ក្រោយមក   នាងក៏​បាន
ក្លាយជាប្រធាននៃសមាគមមួយនេះ។ បន្ទាប់មក Sriti Jha​ ក៏មានឱកាសសំដែង  ក្នុងខ្សែភាព
យន្ដលើកដំបូងរបស់ខ្លួន ដែលមានចំណងជើងថា "Ritual In Blood" ។ លទ្ធផល   នាងក៏បាន
ទទួលពានរង្វាន់ "អ្នកសំដែងល្អបំផុត" ផងដែរ។


ក្នុងចំណោមខ្សែភាពដែលទទួលបានការគាំទ្រច្រើនបំផុត មានខ្សែភាពយន្ដមួយចំនួន ដូចជា
រឿងបែបកំប្លែង Dhoom Machaao Dhoom ,​Shaurya Aur Suhani  ។ល។​ ហើយ    ថ្មីៗនេះ ខ្សែភាពយន្ដមនោសញ្ចេតនាដែលត្រូវបានទស្សនិកជនខ្មែរ ចាប់អារម្មណ៍ នោះគឺរឿង  "សុំបេះ
ដូង​ស្មោះមកវិញ" ។ នៅក្នុងរឿងនេះ Sriti Jha សំដែងជាតួអង្គ ចាន់វី ដែលបានរៀបការជាមួយ​
បុរសអ្នកមានម្នាក់ ឈ្មោះ វិរាជ (Karanvir Bohra)។ នាងត្រូវរងការធ្វើបាបទាំងចិត្ត ទាំងកាយ
ពីសំណាក់ស្វាមីដែលមានចិត្តស្រឡាញ់ និងហួងហែងប្រពន្ធហួសហេតុ។ ដោយទ្រាំទៀតលែង
បាន ចាន់វី ក៏សម្រេចចិត្តរត់ចេញពីផ្ទះ ដោយមានការជួយជ្រោមជ្រែងពីម្ដាយរបស់ វិរាជ។


"សុំបេះដូង​ស្មោះមកវិញ" បានធ្វើឱ្យទស្សនិកជនខ្មែរមួយចំនួនធំ តាមដានយ៉ាងយកចិត្តទុក
ដាក់ ជាពិសេសស្ដ្រីដែលមានគ្រួសារ។

ខ្សែភាពយន្ដរបស់នាងដែលត្រូវបានចាប់បញ្ចាំង ក្នុងខែមករា ឆ្នាំ ២០១៣ នេះ គឺរឿង Balika
Vadhu   ដោយនាងសំដែងជាតួអង្គ Ganga ។    Balika Vadhu    ត្រូវបានបញ្ចាំងនៅស្ថានិយ
ទូរទស្សន៍ Colors របស់ឥណ្ឌា

 

ដោយ ៖ សីហា
ប្រភព ៖ bolegaindia


Tags: Sriti Jha