កោះកុង ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ ដែលជាថ្ងៃទិវាបុណ្យសមុទ្រ ខេត្ដកោះកុង ហើយសម្រាប់ថ្ងៃដំបូងនេះ មានភ្ញៀវជាតិ និងអន្ដរជាតិ មកទស្សនាំ និងដើរលេងកំសាន្ត រាប់ម៉ឺននាក់ ។
នៅព្រឹកនេះ ទិវាបុណ្យសមុទ្រ ខេត្ដកោះកុង បានបើកឆាកមុនគេ នូវការប្រណាំងកង់ ហើយការប្រណាំងកង់ ខាងលើនេះ មានការគ្រាំទ្រ ពីសំណាក់ មហាជន យ៉ាងច្រើនកុះករ ។
ពិធីបុណ្យសមុទ្រនេះធ្វើឲ្យមហាជន ដែលចូលមកកំសាន្ដ មានការចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះការរៀបចំ សណ្ដាប់ធ្នាប់ និងសន្ដិសុខ នៅក្នុង សង្គមបានល្អ ពុំមានភាពប្រក្រតី ណាមួយកើតឡើងឡើយ ព្រោះកម្លាំងសមត្ថកិច្ច ដើរល្បាត ២៤ម៉ោងលើ២៤ម៉ោង ហើយឈរជើងនៅ គ្រប់គោលដៅ ដើម្បីរក្សាសុវត្ថិភាព ជូនភ្ញៀវជាតិ និងអន្ដរជាតិ ចូលមកកំសាន្ដ បានសប្បាយ និងមានសុវត្ថិភាពល្អ ។
នេះគ្រាន់ តែរយៈពេល១ព្រឹក តែប៉ុណ្ណោះ ហើយគេសង្កេតឃើញ មានភ្ញៀវ កំពុងធ្វើដំណើរ មកជាបន្ដបន្ទាប់ផងដែរ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល