Los Angeles- ប៉ួលីសបាននិយាយថា៖ អ្នក rap hip-hop ដ៏ល្បីឈ្មោះម្នាក់ Jay Jenkins រឺគេហៅថា Young Jeezy ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ដោយជាប់ពាក់ព័ន្ធ នឹងការបាញ់សំលាប់មនុស្ស នៅឯ concert របស់ Wiz Khalifa។ មនុស្ស ៦នាក់ រួមទាំង Jenkins ត្រូវបាន ចាប់ខ្លួននៅឯ Verizon Wireless Amphitheatre ក្នុងរដ្ឋ California កាលពីថ្ងៃអាទិត្យ។
Jaeger បាននិយាយថា៖ ផ្លូវច្បាប់ កំពុងបន្តស៊ើបអង្កេតយ៉ាងសកម្ម យ៉ាងណាមិញ គ្មាននរណាម្នាក់ ត្រូវបានចាប់ខ្លួន ក្នុងឃាតកម្មកាលពីថ្ងៃសុក្រនោះទេ។ មនុស្សទាំង ៦នាក់នោះ បានសហការក្នុងការ ឃាត់ខ្លួនកាលពីថ្ងៃអាទិត្យ។
នាយកដ្ឋានប៉ូលីស the Mountain View បានរៀបរាប់ថា៖ បន្តិច ក្រោយម៉ោង ១១ យប់ ថ្ងៃសុក្រ ដំបូងអាជ្ញាធរបាន ទទួលទូរស័ព្ទមួយ អំពីសូរបាញ់កាំភ្លើង នៅឯ Shoreline Amphitheater ក្នុងរដ្ឋ California ខាងជើង។ ក្រោយមកប៉ូលីស បានទៅដល់ កន្លែងកើតហេតុ ក៏បានឃើញបុរសអាយុ ៣៨ឆ្នាំម្នាក់ ត្រូវបានគេបាញ់ ជាច្រើនគ្រាប់។ បុរសនោះត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ ហើយក៏បាន ស្លាប់បាត់ទៅ ដោយសារ របួសធ្ងន់ពេក។
បន្ទាប់ពីទទួលបានដីកាឆែកឆេរ អ្នកស៊ើបអង្កេត Mountain View បានប្រទះឃើញអាវុធ នៅក្នុងឡានក្រុងទេសចរណ៏មួយ។
ដោយសារមានការភ្ញាក់ផ្អើលនៃការផ្ទុះអាវុធ Wiz Khalifa បានលុបចោល concert របស់គាត់ កាលពីថ្ងៃសៅរ៏ នៅក្នុងទីក្រុង Chula Vista នៃរដ្ឋ California។
ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ cnn