CamNews

ព័ត៌មានជាតិ 

សុំឆ្ងល់មួយ៖ សិទ្ធិតំណាងរាស្ត្រ និងច្បាប់មួយណាធំជាង.?

(ភ្នំពេញ)៖ ព្រឹកមិញនៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ទល់មុខតុលាការក្រុង​ប៉ែកខាងផ្សារ​សីុធីម៉ល គេឃើញមានរថយន្ត​ស៊េរីទំនើបៗ២គ្រឿង ១គ្រឿងម៉ាកអូឌី និង១គ្រឿងទៀតម៉ាក​លុច្សសុីស៤៧០​ពាក់ស្លាកលេខរដ្ឋសភា ចតនៅលើទ្រូងផ្លូវត្រូវនឹងទិស​ដៅចរាចរហើយ តែរថយន្តនេះចតទន្ទឹមគ្នា​ខុសច្បាប់ចរាចរ​ ដែលច្បាប់មិនឲ្យចត​ទន្ទឹមគ្នាបែបនេះ​ ព្រោះនាំឲ្យកកស្ទះចរាចរ និងបាត់បង់​សណ្ដាប់ធ្នាប់សាធារណៈ។

មិត្តអ្នកអានដែលជិះកាត់ឃើញ បានបញ្ជូនរូបថតផ្ញើរមកឲ្យនាយខ្វែក ជួយបកស្រាយដោយគាត់អះអាងថា យោងតាមច្បាប់ចរាចរដឹងតែចតខុសហើយ តែគាត់ឆ្ងល់ថាតិចលោ! រថយន្តតំណាងរាស្ត្រ ឬអ្នកតំណាងរាស្ត្រ​គេមានអភ័យឯកសិទ្ធិអាច​ចតរថយន្តបានស្រេចនឹងចិត្តទៅ?

ដល់តែមិត្តអ្នកអានសួរដូច្នេះ នាយខ្វែកដូចចង់ទាល់ផស់គាត់ដែរ! នាយខ្វែកធ្វើអ្នកកាសែតជាង២០ឆ្នាំ ច្បាប់ដូចជាដឹងអាចដូរបាយសុីបានដែរ តែមកទាល់តំរិៈពេលគាត់សួរ​ថា «សិទ្ធិតំណាងរាស្ត្រ និងច្បាប់មួយណា​ធំជាងទៅវិញ?»។ ដូច្នេះដើម្បីកុំឲ្យខ្មាស​មិត្តអ្នកអាន មានតែផ្ញើសារជា​ចំហសួរទៅ​ស្ថាប័នរដ្ឋសភា និងស្ថាប័នរដ្ឋធម្មនុញ្ញ​បន្តទេទើបដឹង និងអាចបកស្រាយបាន។ សង្ឃឹម​ថាប្រិយ​មិត្តនឹងទទួល​បានការបក​ស្រាយពីលោកអ្នកតំណាងរាស្ត្រម្ចាស់​រថយន្តទាំងពីរគ្រឿងនេះ ឬពីស្ថាប័នច្បាប់ពាក់ព័ន្ធ រថយន្តតំណាងរាស្ត្រ​ចតអនាធិបតេយ្យ​ខាងលើនេះ ជាមិនខាន តែមេត្តា​កុំឆ្លើយដាក់ថា​មកពីអ្នក​បើកបរជាអ្នកចតឲ្យសោះ..!៕




ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Phnom Penh