CamNews

ព័ត៌មានជាតិ 

ស្រ្តីស្អាតវ័យក្មេង បើករថយន្ត បុករបាំង ដែកចែកផ្លូវ ទំនងមិន ទាន់បាត់ស្រវឹង

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរមួយ បង្កឡើងដោយស្រ្តីវ័យក្មេង បើករថយន្តស៊េរីទំនើបរបស់ខ្លួន ទៅបុករបាំង ដែកចែកទ្រូងផ្លូវ នៅមុខអគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក បណ្តាលឲ្យបាក់អស់៨ផ្ទាំង ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងម៉ោង៥និង១០នាទី ព្រឹក២៦ខែមករា ឆ្នាំ ២០១៥ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ7កមរា ។

ប្រជាពលរដ្ឋឃើញ ហេតុការណ៍បាននិយាយថា មុនពេលកើតហេតុ គេឃើញស្រ្តីវ័យខាងលើ បើករថយន្តស៊េរី ទំនើបមួយ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2R 8885 ក្នុងល្បឿនលឿន ហើយមិនដឹងយ៉ាងម៉េចស្រាប់ តែរថយន្តទៅបុករបាំង ដែកចែក ទ្រូងតែម្តង ។ ប្រជាពលរដ្ឋបាននិយាយថា ស្រ្តីវ័យក្មេងខាងលើ អាចទំនង មិនទាន់បាត់ស្រវឹងផងមើលទៅ ។

ក្រោយកើតហេតុ ស្រ្តីបើករថយន្តខាងលើ ត្រូវបានបុរសម្នាក់បើករថយន្តស៊េរីទំនើប យកទៅបាត់តែម្តង ។

បច្ចុប្បន្នរថយន្តបង្ក ត្រូវបាននគរបាលចរាចរណ៍ស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរង់ចាំ ធ្វើការដោះស្រាយនាពេលក្រោយ ៕

ផ្ដល់សិទ្ធដោយ៖ ដើ​មអម្ពិល


Tags: Social News Cambodia PP