CamNews

ព័ត៌មានជាតិ 

ចោរម្នាក់ យកកាំបិត បម្រុងអារក អ្នករត់ម៉ូតូឌុប ប្លន់យកម៉ូតូ តែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋ ព្រួតវៃ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ព្រួតគ្នាវាយស្ទើរស្លាប់ ទើបចាប់ប្រគល់ឲ្យសមត្ថកិច្ច ខណៈ ជនសង្ស័យរូបនោះ បានកូនកាំបិតចុងស្រួចមួយដើម ធ្វើសកម្មភាពអារក អ្នករត់ម៉ូតូឌុប បំណងប្លន់យកម៉ូតូ តែមិន បានសម្រេច ។ ហេតុការណ៍នេះ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២២ និង០០នាទីយប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៤៦ ខាងកើតផ្សារទួលទំពូងជាង១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។

ជុំវិញករណីខាងលើ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលមានការភ្ញាក់ផ្អើល នេះ ពួកគាត់បានឃើញបុរសម្នាក់ ជាអ្នករត់ម៉ូតូឌុបបានជិះម៉ូតូមួយគ្រឿង ម៉ាកសេ ១២៥ ពណ៌ខ្មៅ ដោយឌុបជន សង្ស័យ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៤៣ ទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកែងផ្លូវលេខ ៤៤៦ ស្រាប់តែ ជនសង្ស័យបានដកកូនកាំបិតចុងស្រួចមួយដើម ចេញពីចង្កេះភ្ជង់គំរាមអារកបុរសជាអ្នករត់ម៉ូតូឌុប ។ ប៉ុន្តែភ្លាមៗនោះ ដោយបុរសអ្នករត់ម៉ូតូឌុប មានស្មារតីរឹងមាំ ក៏បានច្រានជនសង្ស័យធ្លាក់ពីលើម៉ូតូ ហើយស្រែកថា ចោរៗ ទើបជន សង្ស័យ ភ័យតក់ស្លុតរត់គេចខ្លួន តាមបណ្តោយផ្លូវលេខ៤៤៦ រហូតជិតដល់ផ្សារទួលទំពូង ត្រូវប្រជាពលរដ្ឋ ដែល កំពុងអង្គុយជជែកគ្នា នៅមុខផ្ទះឃើញ ក៏នាំគ្នាស្ទាក់ព័ទ្ធវាយស្ទើរស្លាប់ ។

ប្រជាពលរដ្ឋបានបន្តថា បន្ទាប់ពីមានហេតុការណ៍នេះ ពួកគាត់បានរាយការណ៍ ជូនសមត្ថកិច្ចនគរបាល ខណ្ឌចំការ មន ។ ក្រោយទទួលបានព័ត៌មានភ្លាម លោក យិន សាន អធិការខណ្ឌចំការម នបានដឹកនាំកម្លាំងចុះផ្ទាល់ ដល់កន្លែង កើតហេតុ និងបាននាំខ្លួនជនសង្ស័យ យកទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរ ជុំវិញករណីខាង លើនេះ ។

លោក យិន សាន បានបញ្ជាក់ថា ដោយយោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ និងវត្ថុតាង ដែលរកឃើញ ( កាំបិត) ទើបសមត្ថកិច្ច សម្រេចឃាត់ខ្លួនតែម្តងទៅ ។

សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ ពីអត្តសញ្ញាណជនរងគ្រោះ និងជនសង្ស័យនៅឡើយទេ ដោយកំពុង ស្ថិតក្នុងការសាក សួរ តែបើស្តាប់តាមការរៀបរបស់ជនរងគ្រោះ និងប្រជាពលរដ្ឋនោះ គឺជនសង្ស័យដែលឃាត់ខ្លួន ពិតជាបានប្រព្រឹត្ត សកម្មភាពអារក ប្លន់យកម៉ូតូពិតប្រាកដមែន ៕

ផ្ដល់សិទ្ធដោយ៖​ដើមអម្ពិល​


Tags: Social News Cambodia PP