ភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្រ្តី បានប្រកាសអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជា ប្រើប្រព័ន្ធលេខខ្មែរតាមស្តង់ដារបស់ ប្រទេសអង់គ្លេស ចាប់ពីលេខ ១០ ស្វ័យគុណ ៩ ឡើងទៅ។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី លោក សុខ អាន នៅក្នុងសេចក្តីណែនាំផ្ញើរជូនមន្រ្តី រាជការតាមក្រសួងស្ថានប័ននានា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទើប ទទួលបាននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥នេះ បានបញ្ជាក់ថា ការកំណត់ឲ្យប្រើប្រព័ន្ធលេខខ្មែរតាមស្តង់ដារបស់ អង់គ្លេសចាប់ពីលេខ ១០ ស្វ័យគុណ៩ នេះ ដោយសារតែការប្រើប្រព័ន្ធលេខក្នុងភាសាខ្មែរជាមូលដ្ឋាន ត្រូវទាល់ ត្រឹម ១០ ស្វ័យគុណ ១២ និងដោយសារប្រព័ន្ធលេខអង់គ្លេស មានភាពច្បាស់លាស់ (សនិទានភាព) ជាងប្រព័ន្ធ លេខបាលី។
ខាងក្រោមនេះ ជាតារាងប្រព័ន្ធលេខខ្មែរ ដែលអនុញ្ញាតឲ្យប្រើប្រាស់តាមប្រព័ន្ធស្តង់ដាលេខរបស់អង់គ្លេស៖
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល