ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ស្លៀកខ្លី បញ្ចេញសាច់សខ្ចី បើករថយន្ដឡង់រ៉ូវែមីនី ពណ៌ស គ្មាន
ស្លាកលេខ បុកម៉ូតូបុរសម្នាក់ពី ក្រោយ បណ្ដាលឱ្យម៉ូតូកៀប ជាប់នឹង រថយន្ដ ប៉ុន្ដែម្ចាស់ម៉ូតូ
មិនរងរបួសនោះឡើយ ហើយ ក្រោយកើតហេតុ ម្ចាស់រថយន្ដរូបនេះ បានសងត្រឹម៥០ដុល្លារ
ទៅម្ចាស់ម៉ូតូ ហើយនិយាយថា មកពីម្ចាស់ ម៉ូតូចង់បានលុយពេក។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី
១៧ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅមុខវត្ដចិន ដំដែក តាមបណ្ដោយ ផ្លូវលេខ៤៧ ក្នុងសង្កាត់
ស្រះចក ខណ្ឌដូនពេញ មានគ្រោះថ្នាក់ ចរាចរមួយ ដែលបង្កឡើងដោយនារីវ័យក្មេងម្នាក់ បើក
រថយន្ដឡង់រ៉ូវែ ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុច
កើតហេតុ ក៏បុកម៉ូតូមួយគ្រឿង ម៉ាកវ៉េវ អាល់ហ្វា ពណ៌ក្រហម បណ្ដាលឱ្យម៉ូតូកៀបជាប់នៅ
ក្រោមរថយន្ដ ប៉ុន្ដែសំណាងល្អ អ្នកបើកម៉ូតូរូបនេះ មិនមានរងរបួសអ្វីឡើយ។
សេចក្ដីរាយការណ៍បានបន្ដថា ក្រោយពី បង្កគ្រោះថ្នាក់ចរាចរ អ្នកបើករថយន្ដវ័យ ក្មេង ដែល
គេមិនស្គាល់អត្ដសញ្ញាណរូបនេះ បានសងជនរងគ្រោះ ចំនួន ៥០ដុល្លារ ដោយ បោះពាក្យសំដី
ថា មកពីចង់បានលុយពេក ប៉ុន្ដែធាតុពិត បណ្ដាលមកពីខ្លួនឯង ដែលប ង្កគ្រោះថ្នាក់ចរាចរ ។
ជាមួយគ្នានេះ នៅពេលអ្នកកាសែតចុះទៅថតរូបភាព និងយកព័ត៌មាននោះបានស្ដីឱ្យអ្នកកាសែត
មិនឱ្យថតទៀតផង ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល