CamNews

ព័ត៌មានជាតិ 

អាជ្ញាធរភ្នំពេញ ប្រតិកម្មសំដី ប្រែត អាដាម ករណីវាយប្រហារ សម្តេចជា ស៊ីម

ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ បានចេញប្រតិកម្ម និងរិះគន់ ចំពោះទង្វើពាក្យសំដីមិនសមរម្យ នាយកអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ី លោក ប្រែត អាដាម ដែលបានវាយប្រហារចោទប្រកាន់ មកលើសម្តេច ជា ស៊ីម ទាក់ទងនឹងរបបខ្មែរក្រហម ។

សេចក្តីថ្លែងការណ៍ របស់សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥នេះបានឲ្យដឹងថា ការចោទ ប្រកាន់ របស់លោក ប្រែត អាដាម មិនមានមូលដ្ឋានច្បាស់លាស់ ហើយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសម្តេច ជា ស៊ីម។

ប្រភពខាងលើបន្តថា សម្តេច ជា ស៊ីម គឺជាជនរងគ្រោះមួយរូប ក្នុងរបបខ្មែរក្រហម ហើយដែលបានរួចផុត ពីការតាម សម្លាប់របស់ប៉ុលពត ។ សម្តេចបានចូលរួម និងដឹកនាំក្នុងចលនារណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដើម្បីផ្តួលរំលំ និងរំដោះប្រទេសជាតិឲ្យរួចផុត ពីពួកប្រល័យពូជសាសន៍ ។

សេចក្តីថ្លែងការណ៍បន្ថែម ប្រជាពលរដ្ឋមន្រ្តីរាជការ ក៏ដូចជាអាជ្ញាធរភ្នំពេញ មិនស្វាគមន៍ចំពោះវត្តមាន លោកប្រែត អាដាម ឡើយ ប្រសិនបើលោកនៅតែប្រកាន់និន្នាការ មិនអព្យាក្រឹត្យ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លែថ្នូរ របស់ ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូល ។

កាលពីពេលថ្មីៗនេះ កាសែតភ្នំប៉ុស្តិ៍ បានចុះផ្សាយ ដោយដកស្រង់សម្តីរបស់ លោក ប្រែត អាដាម ថា មរណភាព របស់សម្តេច ជា ស៊ីម ជាការបរាជ័យរបស់សាលាក្តីខ្មែរក្រហម ក្នុងការនាំសមាជិកខ្មែរក្រហមមួយចំនួន មកកាត់ ទោស ៕


ផ្ដល់សិទ្ធដោយ៖ ដើ​មអម្ពិល



Tags: Social News Cambodia PP