CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ចចុះឆែក រថយន្តមួយគ្រឿង ចតចោល នៅតាមផ្លូវ សង្ស័យមាន អ្វីនៅខាងក្នុង

ភ្នំពេញ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ កម្លាំងនគរបាល បច្ចេកទេស
និងកម្លាំងនគរបាល មូលដ្ឋាន កាលពីវេលាម៉ោង ប្រហែល២រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣
បានចុះទៅឆែកឆេរក្រោយ ប្រទះឃើញរថយន្ត មួយគ្រឿងដែល ចតទុកចោល នៅតាមផ្លូវលេខ
២០១ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ដោយសង្ស័យមាន លាក់អ្វីនៅ ខាងក្នុង ខណៈ
សេចក្តីរាយការណ៍ខ្លះទៀត បានឲ្យដឹងថា អាចមានមនុស្ស ត្រូវគេសម្លាប់ ហើយទុកចោល នៅ
ក្នុងរថយន្ត ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋានបានឲ្យដឹងថា រថយន្តខាង លើនេះ ម៉ាកអាមីនី  ពណ៌
ក្រហម ពាក់ស្លាកលេខ កណ្តាល 2A-3884 ហើយត្រូវគេយកមកចតទុក ចោល នៅកន្លែងខាង
លើ មានរយៈពេលពីរថ្ងៃហើយ ។

យោងតាមប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា ក្រោយពេលសមត្ថកិច្ច ឆែកឆេរក្នុងរថយន្តមិន
មានអ្វីខុសប្រក្រតីនោះទេ។ សមត្ថកិច្ច បានបញ្ជាក់ផងដែរថា រថយន្តមួយគ្រឿង ជារបស់មេធាវី
មួយរូប៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ