CamNews

ព័ត៌មានជាតិ 

អ្នកទោសថៃម្នាក់ នឹងត្រួវដោះលែង នាថ្ងៃទី១ខែកុម្ភៈ ក្នុងចំណោម ពីរនាក់ រួមនឹងអ្នកទោសខ្មែរ ជិត៥០០នាក់ទៀត

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានមានប្រសាសន៍ថា ទណ្ឌិតថៃម្នាក់
ក្នុងចំណោម ពីរនាក់ គឺនាង រ៉ាទ្រីពីតាណាប៉ៃប៊ួន នឹងត្រូវដោះលែង នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣
ខាងមុខនេះហើយ នឹងត្រូវបន្ធូរ បន្ថយទោស និងលើកលែងទោស ដល់ពិរុទ្ធជនខ្មែរ ពី៤០០ទៅ
៥០០នាក់ ផងដែរ។

លោកអង្គ វង្សវឌ្ឍានា បានមានប្រសាសន៍ប្រាប់ដល់ អ្នកសារព័ត៌មាន នាព្រឹក ថ្ងៃទី១១ ខែមករា
ឆ្នាំ២០១៣ នាទីស្តីក្រសួងយុត្តិធម៌ បន្ទាប់ពីកិច្ចជំនួបដោយ ចំហរមួយជាមួយ នឹងគណៈមេធាវី
កម្ពុជា។

លោកអង្គ វង្សវឌ្ឍានា បានបញ្ជាក់ថា"យើងបានរៀបចំរួចហើយ ខាងនាងរ៉ាទ្រី សម្តេចលោកសុំឲ្យ
ដោះលែង ថ្ងៃទីមួយ រីឯស៊ុមក្វាមឃីដ យើងបន្ថយទោសបាន ត្រឹមតែ៦ខែប៉ុណ្ណោះ ពីព្រោះគាត់មិន
ទាន់ បានមួយភាគបី គ្រាន់តែជិតមួយភាគបី តែប៉ុណ្ណោះ"។

ជាមួយនឹងការដោះលែង ទណ្ឌិតថៃនេះផងដែរ លោកអង្គ វង្សវឌ្ឍានាក៏បានមាន ប្រសាសន៍ថា រាជ
រដ្ឋាភិបាល និងព្រះបរមរាជវាំង ក៍មានគំរោងដោះលែង នូវពិរុទ្ធជនរបស់ខ្មែរ ពី៤០០ទៅ៥០០នាក់
ផងដែរក៍ប៉ុន្តែអ្នកទោស ទាំងនោះ អាស្រ័យលើបុគ្គលិកលក្ខណៈ របស់ពួកគេនឹងកម្រិតទោសដែល
ត្រូវបាន ដាក់នាពេលកន្លងមក។

លោកបានបញ្ជាក់ថា "អ្នកទោសត្រូវបានទទួលទោសមួយភាគបីហើយ ប៉ុន្តែមិនមែនទាំងអស់ឡើយ
ដោយអ្នកខ្លះ មិនមានបុគ្គលិកលក្ខណៈ ដែលត្រូវលើកលែងទេ។ គាត់នូវតែខិលនិងខូច តែអ្នកណា
ដែលត្រឹមត្រូវទើបយើងអាចចូលទៅក្នុងច្បាប់ទម្លាប់ ហើយយើងអាចសុំឲ្យលើកលែងទោសបាន…
ហើយការដោះលែង នោះក៏សម្តេចឲ្យមាន លក្ខណៈជាមនុស្សធម៌ផងដែរ ដូចអ្នកខ្លះគាត់ចាស់ជរា
ហើយ មានអាយុ៦០ឆ្នាំ៧០ហើយ ខ្លះទៀតឈឺហើយ គ្មានពេទ្យមើលនៅ ក្នុងគុក ហើយស្រ្តីខ្លះមាន
កូនមានអី សម្តេចលោកថា ជាអាទិភាព មួយត្រូវលើកលែង ផងដែរ ប៉ុន្តែមិនទាន់ កំណត់ចំនួនទេ
តែអាចប្រហែលពី ៤០០ទៅ៥០០នាក់"។

រាជរដ្ឋាភិបាលកម្ពុជា តែងតែធ្វើការ ដោះលែងដល់អ្នកទោស ជារៀងរាល់ឆ្នាំពោល ពីរដងក្នុងមួយ
ឆ្នាំ គឺថ្ងៃ បុណ្យអ៊ុំទួក និងថ្ងៃចូលឆ្នាំខ្មែរ។ ប៉ុន្តែនេះជាករណីពិសេស ដែលរាជរដ្ឋាភិបាលនិង ព្រះបរម
រាជវាំង ត្រូវធ្វើការដោះលែង ខណៈ ថ្វាយព្រះភ្លើង បូជាព្រះបរមសព របស់ព្រះមហាវិរៈក្សត្រ ខ្មែរគឺ
ព្រះបាទនរោត្តម សីហនុ ដែលនឹងត្រូវថ្វាយ ព្រះភ្លើងនាថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០១៣ខាងមុខនេះ។

បើយោងតាមលោកអង្គ វង្សវឌ្ឍានា ដដែលបានឲ្យដឹងទៀតថា ពួកគេនឹងត្រូវដោះលែងមុនថ្វាយព្រះ
ភ្លើងដល់ ព្រះបរមសព របស់ព្រះមហាវិរៈក្សត្រតែ ប៉ុន្មានម៉ោងតែប៉ុណ្ណោះ ហើយពួកគេនឹងត្រូវបាន
ក្រសួង មហាផ្ទៃនាំមកឲ្យ ចូលគោរពព្រះវិញ្ញាណក្ខន្ធ របស់ព្រះអង្គផងដែរ មុននឹងធ្វើការ ដោះលែង
នោះ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ