CamNews

ព័ត៌មានជាតិ 

ថៃនឹងប្រគល់ រូបចម្លាក់១៦ដុំ ឲ្យខ្មែរវិញ

ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ថា ភាគីថៃ នឹងប្រគល់រូបចម្លាក់មកឲ្យខ្មែរវិញនៅ ពេលខាងមុខនេះ បន្ទាប់ពីថៃបានរឹបអូស កាលពីអំឡុងឆ្នាំ១៩៩៩។

លោក កុយ គួង បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកទី៩ នៃគណៈកម្មការចម្រុះ សម្រាប់ កិច្ចសហប្រតិបត្តិការ ទ្វេភាគី រវាងកម្ពុជា-ថៃ(JBC) នៅសៀមរាប ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ថា «ថៃនឹងប្រគល់រូបចម្លាក់ ១៦ដុំ មកឲ្យខ្មែរវិញ ក្នុងចំណោម៤៣ដុំ ដែលថៃបានរឹបអូស យកទៅទុកជាសម្បត្តិ របស់ខ្លួនកាល ពីឆ្នាំ១៩៩៩»។

លោកបានមានប្រសាសន៍បន្តថា នាពេលកន្លងមក ថៃបានប្រគល់ឲ្យកម្ពុជា ចំនួន៧ដុំរួច មកហើយ ដែលមកដល់ពេលនេះ សរុបទាំង២៣។

លោកថា ចំណែកនៅសល់២០ដុំទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើការចរចា ជាមួយរាជរដ្ឋាភិបាលថៃបន្តទៀត ដើម្បីយកចម្លាក់របស់ខ្មែរ ដែលនៅសល់យកមកវិញឲ្យអស់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP