CamNews

ព័ត៌មានជាតិ 

ប្រជាពលរដ្ឋ១គ្រួសារស្លាប់ យ៉ាងអាណោចអាធម ក្នុងហេតុការណ៍គ្រោះ អគ្គីភ័យនៅសង្កាត់ ភ្នំពេញថ្មី

ភ្នំពេញ៖ យ៉ាងតិចមានមនុស្ស៤នាក់ គឺប្តីប្រពន្ធ និងកូនស្រី២នាក់ទៀត បានស្លាប់យ៉ាង អាណោច​អាធម ក្នុងអណ្តាតភ្លើងដ៏សន្ធោសន្ធៅ ដែលអគ្គិភ័យឆាបឆេះ លំនៅដ្ឋាន របស់ប្រជាពលរដ្ឋចំនួន៣ខ្នង នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥នេះ ។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាល ពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចផ្លូវ៩២ ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជាជំហានដំបូង សមត្ថកិច្ចអះអាងថា អគ្គិភ័យនេះអាចបណ្តាល មកពីទុស្សេខ្សែភ្លើង ផ្តើមចេញពីផ្ទះសង់អំពីឈើលើ ថ្មក្រោម របស់ជនរងគ្រោះ និងរាលដាលឆាបឆេះ បន្តទៅលំនៅដ្ឋានចំនួន២ទៀត ។ ដោយសារស្ថានភាពភ្លើង មានលក្ខណៈសន្ធោសន្ធៅខ្លាំង ការជួយអន្តរាគមន៍មិន អាចទប់សភាពការណ៍បាន ក៏បណ្តាលឲ្យមនុស្ស៤នាក់ បានស្លាប់ ទាំងគ្រួសារ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់រួមមានឈ្មោះ គឹម ចាន់រ័ត្ន អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ ជាប្តី , ឈ្មោះ សែន សុផល អាយ៣៦ឆ្នាំ មុខរបរជាគ្រូបង្រៀន ជាប្រពន្ធ, ឈ្មោះ គឹម ណារី ភេទស្រី អា១០ឆ្នាំ និងឈ្មោះ គឹម សួស្តី ភេទស្រី អាយុ៨ឆ្នាំ ត្រូវជាកូន ។ កូនស្រីទាំង២បានស្លាប់ នៅជាន់ឡៅតឿ ចំណែកឪពុកម្តាយបាន ស្លាប់នៅខាងក្រោម ។

មកទល់នឹងពេលនេះ បន្ទាប់ពីអគ្គិភ័យដែល មានមនុស្ស៤នាក់បានស្លាប់ សមត្ថកិច្ចមិនទាន់ ប៉ាន់ប្រមាណបានថា ទ្រព្យសម្បត្តិជនរងគ្រោះ ខូចខាតមានចំនួនប៉ុន្មាន នោះឡើយ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP