CamNews

ព័ត៌មានជាតិ 

ក្រឡាប់ លុចស៊ីស RX-300 យ៉ាងសាហាវ រន្ធត់ ពីលើផ្លូវជាតិ បណ្តាលឲ្យរង របួសធ្ងន់ស្រាល៨នាក់

ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយបាន កើតឡើងនៅវេលាម៉ោង១១និង ២០នាទីថៃ្ងទី៩ ខែមេសា ឆ្នាំ២០១៥ នៅចំណុចន្លោះគីឡូម៉ែត្រលេខ 138-139 ភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន៨នាក់។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច នៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បង្កឡើងដោយ រថយន្ត លុចស៊ីស RX-300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភំ្នពេញ 2M-7036 ទិសដៅពីខេត្តកោះកុង ឆ្ពោះទៅ រាជធានីភំ្នពេញ លុះដល់ចំណុច កើតហេតុខាងលើ លើសា្ពនផ្លូវកោង អ្នកបើកបរធ្លាក់កាបូបដៃ ចុះក្រោមលូកដៃ អោនយកកាបូប បណ្តាលឲ្យ រថយន្តធ្លាក់ផ្លូវគ្រួសក្រហម ផ្នែកខាងឆ្វេងនៃចិញ្ចើម ផ្លូវជិតគល់ស្ពាន និងក្រឡាប់បុកបាក់ បង្គោលសុវតិ្ថភាព ១ដើម និងបាក់បង្គោលភ្លើងអគី្គសនី ១ដើម ហើយក្រឡាប់ធ្លាក់ក្បែរមាត់ព្រែកខាងឆ្វេងដៃនៃផ្លូវ ។

សមត្ថកិច្ចបានបន្តទៀតថា ហេតុការណ៍នេះ អ្នកបើករថយន្ត និងអ្នករួមដំណើរចំនួន៨រងរបួសធ្ងន់ស្រាល ។

សម្រាប់ជនរងគ្រោះដែលរងរបួសធ្ងន់ រួមមានទី១/ ឈ្មោះ មិញ សុភា ភេទប្រុស អាយុ៣៦ឆ្នាំ (អ្នកបើក​បរ) របួសធ្ងន់ បែកក្បាល មានទីលំនៅភូមិទំនប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ទី២/ ឈ្មោះ ហួត សុភក្រ័ ភេទប្រុស អាយុ៣១ឆ្នាំ របួសធ្ងន់ បែកក្បាល និងត្រចៀក មានទីលំនៅ ភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង និងទី៣ ឈ្មោះ អឿន ម៉ន ភេទប្រុស អាយុ២៣ឆ្នាំ រងរបួសស្រាល។

ជនរងគ្រោទាំង៣នាក់ ខាងលើធើ្វការ ជាបុគ្គលិកក្រុមហ៊ុនរ៉ូយ៉ាល់មេគង្គ មានទីលំនៅភូមិត្រពាំងអណ្តូង ឃុំចំបក់ ស្រុកឈូក ខេត្តកំពត។ ចំពោះអ្នករបួសត្រូវបានកំលាំងអាវុធហត្ថ ស្នាក់ការសនិ្តសុខ 402 ជួយ និងសង្រ្គោះបន្ទាន់ យកជនរងគ្រោះដាក់រថយន្តស៊ីរ៉ែន ទៅសង្រ្គោះបន្ទាន់នៅមនី្ទរពេទ្យបង្អែក ស្រុកស្រែ​អំបិល។

  ចំណែករថយន្តខាងលើ យកទៅរក្សាទុកនៅ អធិការដ្ឋាន នគរបាល ស្រុកំពង់សិលា ដើម្បីរង់ចាំប្រគល់ ឲ្យម្ចាស់យកទៅធ្វើការជួសជុល និងចេញសងថ្លៃខូចខាត ទ្រព្យសម្បត្តិរបស់រដ្ឋ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Sihaknu Vile