CamNews

ព័ត៌មានជាតិ 

ភ្ញាក់ផ្អើលឆោឡោ ខណៈនារីម្នាក់ ដែលស្នាក់ នៅក្នុងបន្ទប់ខុនដូ ហ្គោលឌិន ស្ព្រីង ស្រែកថា ចោរចូលបន្ទាប់

ភ្នំពេញ ៖ ព្រឹត្តិការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង នៅក្នុងខុនដូ យីហោ ហ្គោលដិន ស្ព្រឹង ស្ថិតនៅតាមផ្លូវលេខ ៤៥៦ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ខណៈដែលនារីវ័យក្មេងម្នាក់ ស្នាក់នៅក្នុងបន្ទប់ ខុនដូនោះ ស្រែកខ្លាំងៗថា មានចោរចូលក្នុងបន្ទប់របស់នាង ។ ហេតុការណ៍នេះភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២ និង១០នាទីឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោង ២ និង១០នាទីនេះ ស្រាប់តែប្រជាពលរដ្ឋលឺសូរសំឡេង ស្រីស្រែកចេញពីខុនដូ ហ្គោលដិន ស្ព្រឹង ខ្លាំងថា (ចោរៗមានចោរចូលបន្ទប់ខ្ញុំ ជួយផង ) ពេលនោះនាងស្រែកបានជាងកន្លះម៉ោង ទើបមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រស់នៅជិតខាង រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកអន្តរាគមន៍ភ្លាមៗ ។

ប្រភពដដែលបានបន្តថា ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំង រួចឡើងទៅបន្ទប់​លេខ​២០៤​ ក្នុងខុនដូ ជាបន្ទប់ដែលនារីស្រែកថា ចោរស្នាក់នៅ ។ ពេលសមត្ថកិច្ច ឡើងដល់បន្ទប់នារីម្ចាស់បន្ទប់បើកទ្វារ រួចស្រែកយំភ័យស្លេកមុខនឹងមានរងរបួសដៃខាងស្តាំម្ខាងប្រឡាក់សុទ្ធតែឈាម ហើយនៅក្នុងបន្ទប់ឃើញមានឈាមហូរប្រឡាក់លើការ៉ូ នឹងកាបិតប៉័ងតោធំមួយ ធ្លាក់នៅជិតគ្រែ នឹងបង្អូចកញ្ចក់បែក ។

ស្ថានភាពជាក់ស្តែង ដែលសមត្ថកិច្ចចុះពិនិត្យនោះ គេសង្កេតឃើញថា ចំពោះការភ្ញាក់ផ្អើលខាងលើ ដូចជាមិនមែនជាករណីចោរចូលបន្ទប់នោះទេ ដោយសារបង្អូចបន្ទប់ និងទ្វារបន្ទប់ គ្មានចន្លោះគួរឲ្យជនសង្ស័យរត់គេចខ្លួនបាន ដូច្នេះសមត្ថកិច្ចដាក់ការសន្និដ្ឋានថា អាចនារីម្ចាស់បន្ទប់នោះ មានជំងឺខួរក្បាល ឬក៏អាចពាក់ព័ន្ធនឹងការប្រើថ្នាំផងដែរ ។ ក្រោយកើតហេតុ នារីរងគ្រោះខាងលើ សូមមិនដាក់ពាក្យបណ្តឹងទេ ដោយនាងនិយាយថា វារឿងតូចទេ មិនចាំបាច់ដាក់ពាក្យបណ្តឹងឡើយ។ ចំពោះករណីនេះ ថៅកែខុនដូគួរពិនិត្យ និងតាមដានរាល់ភ្ញៀវដែលចូលស្នាក់នៅខុនដូរបស់ខ្លួន ជៀសវាងជនឆ្លៀតឱកាស បន្លំខ្លួនចូលស្នាក់នៅរួចលួចធ្វើបាបភ្ញៀវផ្សេងៗ ដោយសារដែលភ្ញៀវចូលស្នាក់នៅក្នុងខុនដូនេះ គឺពួកគេគិតថា ជាទីសុវត្ថិភាពរបស់ខ្លួន តែបើមកស្នាក់នៅមានបញ្ហាបែបនេះពួកគេមិនមកស្នាក់អាស្រ័យក្នុងខុនដូ ហ្គោលដិន ស្ព្រឹង នេះឡើយ ៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social News Cambodia PP