CamNews

ព័ត៌មានជាតិ 

អ្នកជិះម៉ូតូធុនធំ ប្រឡែង ជាមួយរបាំង ដែកចែកទ្រូង ផ្លូវរងរបួសធ្ងន់

ភ្នំពេញ ៖ អ្នកជិះម៉ូតូធុនធំម្នាក់ រងរបួស ធ្ងន់ ត្រូវបានបញ្ជូន ទៅកាន់គ្លីនិក ឯកជន បន្ទាប់ពីបុរស
រូបនេះ បានជិះម៉ូតូ ក្នុងល្បឿន លឿន ហើយជ្រុល ទៅបុករបាំងដែកចែក ទ្រូងផ្លូវ កាលពីវេលា
ម៉ោង២និង២០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០១៣ ស្ថិតនៅតាម
បណ្ដោយ ផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ បណ្ដាលឱ្យបាក់របាំងដែកចែកទ្រូងផ្លូវ
អស់ មួយផ្ទាំង។

សេចក្ដីរាយការណ៍ ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ ដែលគេ
មិនទាន់ស្គាល់ អត្ដសញ្ញាណ បានជិះម៉ូតូធុនធំ ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ 1UB-
6063 ធ្វើដំណើរតាម បណ្ដោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ហើយពេលធ្វើដំណើរ
ដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករបាំងដែកចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់អស់ចំនួន១ផ្ទាំង រី
ឯម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបញ្ជូន ទៅកាន់គ្លីនិកឯក ជន ។ ក្រោយកើតហេតុ ម្ចាស់ម៉ូតូ ត្រូវបាន
សមត្ថកិច្ច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីចាត់ការបន្ដទៀត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ