CamNews

ព័ត៌មានជាតិ 

ស្ដ្រីអណិកជនអាមេ​ រិក លេបថ្នាំនិងចងក សម្លាប់ខ្លួន ត្រូវជួយសង្គ្រោះទាន់ បញ្ជូនទៅ មន្ទីរពេទ្យ

បាត់ដំបង ៖ ស្ដ្រីអណិកជនអាមេរិក សង្ស័យមានវិបត្ដិផ្លូវ ចិត្ដនិងរឿងរ៉ាវដ៏ស្មុគ្រ ស្មាញ ដែល
កើតមានឡើង មកលើខ្លួនឯង និងនៅក្នុងរង្វង់គ្រួសារ បានជ្រើសរើសយក ផ្លូវស្លាប់ តាមរយៈ
ការធ្វើអត្ដឃាតខ្លួនឯង ប៉ុន្ដែទោះបីការធ្វើអត្ដឃាតចំនួន៣លើក ផ្ទួនៗគ្នា ក៏មិនអាចសម្រេច
បំណងបានដែរ ត្រូវបានក្រុមគ្រួសារនិងក្រុមគ្រូពេទ្យឯកជន ជួយសង្គ្រោះទាន់  បញ្ជូនទៅ
មន្ទីរពេទ្យ បង្អែកខេត្ដបាត់ដំបង ។

ករណីធ្វើអត្ដឃាតប៉ងបញ្ចប់ជីវិតខ្លួនឯង របស់ស្ដ្រីអណិកជនអាមេរិកខាងលើនេះបាន កើត
ឡើងដោយលើកទី១ លេបថ្នាំនិងចងក សម្លាប់ខ្លួន នៅវេលាម៉ោង១១និង៤៥នាទី យប់ថ្ងៃទី៧
ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅផ្ទះ របស់ជនរងគ្រោះដែលស្នាក់នៅក្នុងភូមិ ប៉ោយស្វាយ ឃុំតាគ្រាម
ស្រុកបាណន់ ខេត្ដ បាត់ដំបង និងករណីទី២ បានកើតឡើងនៅ មន្ទីរពហុព្យាបាល សុវណ្ណ ក្នុង
សង្កាត់ស្វាយ ប៉ោ ក្រុងបាត់ដំបង ទីកន្លែងដែលស្ដ្រីរង គ្រោះរូបនេះ បានលោតពីលើអគារមន្ទីរ
ពេទ្យឯកជនជាន់ទី៣ នៅវេលាម៉ោង៩និង ៣០នាទីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៣ ប៉ុន្ដែមិន
ស្លាប់ ត្រូវបាន បងប្អូននិងក្រុមគ្រូ ពេទ្យដឹកបញ្ជូនបន្ដទៅកាន់មន្ទីរពេទ្យបង្អែកខេត្ដបាត់ដំបង ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន ដែលបានសាកសួរទៅលើសាច់ ញាតិ ស្ដ្រីរង
គ្រោះបានឱ្យដឹងថា ជនរងគ្រោះ មាន ឈ្មោះហេង កល្យាណ ហៅម៉ារីយ៉ា អាយុ២៦ឆ្នាំ ជាអណិក
ជនខ្មែររស់នៅអាមេ រិកនិងមកលេងស្រុកកំណើត នៅភូមិប៉ោយ ស្វាយ ឃុំតាគ្រាម ស្រុកបាណន់
ខេត្ដបាត់ ដំបង ហើយគ្រោងវិលត្រឡប់ទៅអាមេ រិកវិញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ ខាងមុខ
នេះ ។

យ៉ាងណាក៏ដោយស្ដ្រីរងគ្រោះ ត្រូវបាន សមត្ថកិច្ចអះអាងថា កំពុងស្ថិតក្រោមការ សង្គ្រោះរបស់
ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យ បង្អែកខេត្ដបាត់ដំបង ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងទៀតថា នៅវេលាម៉ោងប្រមាណ ១១និង៤៥នាទី
យប់ថ្ងៃទី៧ ខែមីនា ឆ្នាំ ២០១៣ ស្ដ្រីរងគ្រោះ បានលេបថ្នាំនិងចងក ប៉ងបញ្ចប់ជីវិត ប៉ុន្ដែត្រូវបាន
សាច់ញាតនិង បងប្អូន ជួយសង្គ្រោះទាន់ ហើយដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យពហុព្យាបាល ឯកជន
យីហោសុវណ្ណ ដែលមានទីតាំងស្ថិតនៅ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពព័ត៌មានបានបន្ដថា ខណៈដែល ស្ដ្រីរងគ្រោះស្ថិតក្រោមការជួយសង្គ្រោះ របស់ក្រុមគ្រូពេទ្យ
នោះ ស្រាប់តែនៅវេលា ម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៣នេះ ស្ដ្រីរងគ្រោះបាន
លោតពីលើ អគារមន្ដ្រីពេទ្យចេញពីបង្អួចជាន់ទី៣ ទី ដែលកន្លែងសម្រាកព្យាបាលមកក្រោម ប៉ុន្ដែ
មិនបណ្ដាលឱ្យស្លាប់នោះទេ គឺរងរបួស ធ្ងន់ធ្ងរ។

ក្រោយមានករណីលោតសម្លាប់ខ្លួនដើម្បី បញ្ចប់ជីវិតជា លើកទី៣របស់ស្ដ្រីរងគ្រោះ រូបនេះ ក្រុម
គ្រួសារនិងក្រុមគ្រូពេទ្យរបស់ គ្លីនិកឯកជនខាងលើ នេះ ក៏បានបញ្ជូនបន្ដទៅ សង្គ្រោះបន្ទាន់ នៅ
មន្ទីរពេទ្យបង្អែកខេត្ដ បាត់ដំបង ។

យ៉ាងណាក៏ដោយ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនទាន់អាចស្វែងរកការបញ្ជាក់ ជាផ្លូវការ
ពីមូលហេតុពិត ដែលនាំឱ្យស្ដ្រីរង គ្រោះរូបនេះធ្វើអត្ដ ឃាត ចំនួន៣លើក ដើម្បី បញ្ចប់ជីវិតនោះ
ទេ ប៉ុន្ដែតាមការលួចបង្ហើប របស់សមត្ថកិច្ច បានឱ្យដឹងថា ស្ដ្រីរងគ្រោះ រូបនេះ ទំនងមានវិបត្ដិ
ផ្នែកផ្លូវចិត្ដ និងមាន រឿងរ៉ាវកើតឡើង នៅក្នុងសង្គមគ្រួសារ របស់ខ្លួន ៕

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ