CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ ដ៏ស្រស់ស្អាត និង រ៉ូម៉ែនទិចបំផុត នៅលើទឹក

កោះកុង​ ជា​ខេត្ត​ដែល​មាន​ព្រំ​ប្រទល់​ដែល​មាន​ឈ្មោះ​ល្បី​ជា​យូរ​មក​ហើយ​ថា​ជា ទីតាំង​ព្រំដែន "តំបន់​សត្វព្រៃ​ភាគខាងលិច"។ មាន​ទីតាំង​នៅ​ភាគនិរតី​នៃ​ប្រទេស​នៅ​ជិត​ស្ទឹង កាពូ ទីក្រុង​នៃ​ខេត្ត​នេះ​មាន​ចម្ងាយ​តែ​១០​គីឡូម៉ែត្រ​ពីព្រំដែន​ប្រទេស​ថៃ។ កោះកុង​មាន​ឆ្នេរ​សមុទ្រ​វែង និង​គ្រប​ដណ្ដប់​ដោយ​ព្រៃ​ឈើ​មួយ​ភាគ​នៃ​ភ្នំ​ក្រវាញ និង​សួន​ឧទ្យានជាតិ​គិរីរម្យ។ ការទាក់ទាញ​ទេសចរ​បូក​រួម​ទាំង​សួនកំសាន្ត ឆ្នេរសមុទ្រ ទឹកជ្រោះ និង​ព្រៃ​កោងកាង។

នៅ​ជិត​ឆ្នេរសមុទ្រ​កោះកុង​មាន​កោះ​ជា​ ច្រើន ក្នុង​នោះ​មាន​កោះ​មួយ​ដែល​ជា​ទី​ចាប់​អារម្មណ៍​គឺ​កោះកុងខៅ ជា​ស្ថានសួគ៌​នៃ​ព្រៃ​ដែល​គ្មាន​មនុស្ស​រស់​នៅ ដែល​មាន​ឆ្នេរខ្សាច់​ពណ៌ស​យ៉ាង​ស្រស់ស្អាត​ចំនួន​ប្រាំពីរ។ គេ​អាច​ធ្វើ​ដំណើរ​ទៅ​កោះ​នេះ​ដោយ​គ្រាន់​តែ​ជិះ​តាក់ស៊ី​សែសិបប្រាំ​នាទី​ ពី​ឆ្នេរ​សមុទ្រ​មក។

កោះកុង​រីករាយ​នឹង​គម្រោង​អភិវឌ្ឍន៍​ ទេសចរណ៍​មួយ​ចំនួន​ដែល​ធ្វើ​អោយ​ខេត្ត​នេះ​ក្លាយ​ជា​​ទិសដៅ​ទេសចរណ៍​ដ៏​ អស្ចារ្យ​មួយ។ ខេត្ត​នេះ​តភ្ជាប់​ទៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​ ដោយ​ស្រែអំបិល តាម​រយៈ​ផ្លូវ​ជាតិ​លេខ៤។ ផ្លូវ​ទើប​កសាង​ថ្មី​នេះ​ផ្ដល់​អោយ​ភ្ញៀវ​នូវ​ ជម្រើស​មួយទៀត​ដើម្បី​ទៅ​ដល់​ខេត្ត​តាម​ផ្លូវជាតិ។ ផ្លូវ​នេះ​ត្រូវ​បាន​គេ​ណែនាំ​សម្រាប់​អ្នក​ដែល​ស្រលាញ់​ធម្មជាតិ​ ហើយ​ផ្លូវ​នេះ​កាត់​តាម​តំបន់​ដែល​មាន​ការអភិវឌ្ឍ​តិច​បំផុត​របស់​ប្រទេស​ កម្ពុជា គឺ​តំបន់​ភ្នំក្រវាញ។ ព្រៃភ្នំ​ដ៏​ក្រាស់ ស្ទឹង និង​ទឹកធ្លាក់​ដ័​ស្រស់​ស្អាត និង​រង្វាន់​នៃ​ការផ្សងព្រេង​ជាមួយ​កន្លែង​ដែល​មាន​ទេសភាព​ស្រស់ស្អាត​ សម្រាប់​អ្នក​ឈប់​តាម​ផ្លូវ និង​សម្រាប់​ការថតរូប​យ៉ាង​ពិសេស។

ព្រៃកោងកាង​ដុះ​លាត​សន្ធឹង​ពី​ឆ្នេរ​កែប​រហូត​ដល់​ខេត្តកោះកុង ដែល​គ្រប​ដណ្ដប់​ផ្ទៃ​ដី​ច្រើន​ជាង ៥០,០០​ហិកតា​ក្នុង​ខេត្ត​កោះកុង។ ព្រៃកោងកាង​ជា​ដើមឈើ​តំបន់​ត្រូពិក​ពិសេស​ដែល​អាច​ដុះ​តាម​ជាយ​សមុទ្រ ជា​កន្លែង​ប្រសព្វ​រវាង​ព្រៃ និង​សមុទ្រ។ ព្រៃ​ដុះ​តាម​សមុទ្រ​ទាំង​នេះ ជា​កន្លែង​បង្កាត់​ពូជ​សម្រាប់​បង្គា មឹក ក្ដាម គ្រំ ខ្យង និងត្រី ជា​ពិសេស​ការជិះទូក​ដែល​ហាក់​ដូចជា​រីករាយ​នឹង​ផ្ទៃ​ទឹក​ជា​ជាង​នៅ​ក្នុង​ ទឹក។ ទីនោះ​ក៏​ជា​ជម្រក​សម្រាប់​សំបុក​សត្វ​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ​មួយ​ចំនួន​ ដូចជា​បក្សី បង្គួយ កន្ធាយសមុទ្រ និង​ប្រភេទ​សត្វ​មួយ​ចំនួន​ទៀត៕

សូមទស្សនា រូបភាព ខាងក្រោម

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia


Tags: Travel Attractions in Koh Kong Province